អំពើហឹង្សាគប់និងជះស្រាបៀរលើកញ្ញាទេព បុព្រឹក្ស នាងសម្រេចប្តឹងទាមជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក យកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា
ភ្នំពេញ៖ តារាចម្រៀង ទេព បូព្រឹក្ស បានសម្រេចចត្តិមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ អំពីករណីបុរសម្នាក់បានជះស្រាបៀរលើរូបនាង ខណៈនាងកំពុងច្រៀង នៅភោជនីយដ្ឋាន ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀហៃ Hite របស់ប្រទេសកូរ៉េ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយទារទាមជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ ហើយថវិកាទាំងនេះនាងមិនយកទុកសម្រាប់ខ្លួនទេ ដោយនាងនឹងប្រាក់ទាំងនេះទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា។



