ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់គ្នាតាមរយៈ​ហ្វេ​ស​ប៊ុ​ក ណាត់ជួបគ្នាដើរលេង ហើយរួមរ័ក ត្រូវឃាត់ខ្លួន​

133


​កំពត ៖ បុរសម្នាក់បានរងការចោទប្រកាន់ថា​ បានចាប់រំលោភនារីម្នាក់ អាយុ១៥ឆ្នាំ រំលោភបានសម្រេច ។ ពួកគេទាំងពីរនាក់បានស្គាល់គ្នាតាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏បា​ន​ណាត់ជួប​គ្នា ពេល​ជួបគ្នា ពួកគេ​បាន​ជិះម៉ូតូដឹក​គ្នា ដើរ​លេងសាងសងស្នេហា ​រហូតដល់​ជនសង្ស័យ​បាន​លួងលោម​ជនរងគ្រោះ ​ចាប់រំលោភ​រហូត​បានសម្រេច នៅលើខ្នងប្រឡាយមួយ។ តែទីបំផុត បុរសជាគូស្នេហ៍ត្រូវចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ តាមពាក្យប្តឹងរបស់ក្មេងស្រីរងគ្រោះ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ចំណុច​លើ​ខ្នង​ប្រឡាយ មាន​ករណី​រំលោភ​សេពសន្ថវៈ ដែល​បង្កឡើង​ដោយ​ឈ្មោះ ម៉ាន់ កត្តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ម្លី ឃុំ​ទូក​មាស​ខាងកើត ។ ក្រោយ​កើតហេតុ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួនជនសង្ស័យ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ បាន​លួងលោម​ជនរងគ្រោះ​ឈ្មោះ ម​.​ស​.​យ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​លៀប ឃុំ​ត្រពាំង​សាលា​ខាងកើត ដែលទាក់ទងគ្នាតាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ណាត់ជួប​គ្នា ។ ពេល​ជួបគ្នា ពួកគេ​បាន​ជិះម៉ូតូដឹក​គ្នា​ដើរលេង ​រហូតដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​បាន​លួងលោម​ ជនរងគ្រោះ​ ចាប់រំលោភ​រហូត​បានសម្រេច ។​ លុះដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ។ ក្រោយ​ទទួល​ពាក្យបណ្តឹង ផ្នែក​ជំនាញ​បាន​ស្រាវជ្រាវ និង​ឃាត់​ជនសង្ស័យ​មក សាកសួរ ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ​ដូច​ការចោទប្រកាន់ ​រប​ស់​ភាគី​រងគ្រោះ​ប្រាកដ​មែន ។​ ​បច្ចុប្បន្ន កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង