ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកម្មកររោងចក្រ​សេឌូណូ ជាង១០០០នាក់ តវ៉ា​​ទាម​ទារ ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ

80


ភ្នំពេញ៖ កម្មកររោងចក្រ​សេឌូណូ ជាង ១​ពាន់​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ដើម្បី​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨​នេះ នៅ​មុខ​រោងចក្រ​នោះ ដែល​ស្ថិត​នៅ​ភូមិ​ខ្វា នៅ​ក្នុង​ខណ្ឌ​ដង្កោ។

ក្រុម​កម្មករ​រោងចក្រ ​សេឌូណូ អ៊ិនវេសមេន បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​នោះ បាន​ទាម​ទារ​ឲ្យ​ថៅកែ​រោងចក្រ​ជា​ជន​ជាតិ​ចិន បើក​ប្រាក់​អតីត​ភាព​ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ ដែល​កម្មករ​ខ្លះ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​បម្រើការងារ​នៅ​ក្នុង​រោងចក្រ​នោះ​​មិន​តិច​​ជាង ១០​ឆ្នាំ​។ ប្រាក់​អតីត​ភាព​ការងារ ​របស់​កម្មករ​រោងចក្រ នឹង​ត្រូវ​ទូទាត់​ឲ្យ​កម្មករ​​និយោជិត​ នៅ​រៀង​រាល់​ ៦​ខែ​ម្ដង ចាប់​ពី​ឆ្នាំ​២០១៩​ទៅ បន្ទាប់​ពី​រដ្ឋាភិបាល​ សម្រេច​កែ​ប្រែ​ចំណុច​ខ្លះ​នៃ​ច្បាប់​ការងារ ដែល​តម្រូវ​ឲ្យ​ថៅកែ​និយោជក ​ផ្ដល់​​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​រោងចក្រ​នៅ​ទូទាំង​ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង