ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់គុនខ្មែរនិងបណ្ដាស្ថានីយ៍ដែលមានសង្វៀនប្រដាល់រួមគ្នា ដោះស្រាយវិបត្តិនៃការផ្គូរផ្គង

104


​ភ្នំពេញ:សហព័ន្ធប្រដាល់គុនខ្មែរ និងបណ្ដាស្ថានីយ៍ទូរទស្សន៍ចំនួន៤គឺបាយ័ន CBS(ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺCNC-CTN អាស៊ីងាគ្នេយ៍ និង MYTV បានឯកភាពគ្នាដោះស្រាយវិបត្តិមួយ ចំនួនពិសេសលើការផ្គូរផ្គងដែល
តែងតែកើតមានកន្លងមក ។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរដោយ មានការចុលរួមធ្វើជាសាក្សីពីបណ្ដាញ ឃោសនាក្នុងស្រុកមួយចំនួនទៀតផង ។
កន្លងមកមានអ្នកប្រដាល់ខ្លះក្នុងពេលតែមួយមាន ឈ្មោះប្រកួតដល់ទៅ២សង្វៀនក៏មានដែរដែលកត្តានេះបាន
ធ្វើឲ្យស្ថានីយ៍ទូរទស្សន៍នីមួយៗមានការមិនសប្បាយចិត្តនឹងគ្នា ។តែបន្ទាប់ពីមានការជជែកគ្នាដោយការយោគយល់ មកស្ថាននីយ៍ទូរទស្សន៍ទាំងអស់ ដែលមានសង្វៀនប្រដាល់បានឯកភាពគ្នាធ្វើឲ្យអ្នក ទស្សនាកាន់តែបីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយលើកកមពស់ជីវភាពអ្នកប្រដាល់ឲ្យបានកាន់តែប្រសើរ ។

​បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯកតែម ម៉ឺននោះថានៅក្នុងឆ្នាំ២០១៨នេះអ្នកប្រដាល់ដែលរងរបួស
នៅក្នុងពេលប្រកួតគឺរបួសស្រាល(បែកឈាម រយះចិញ្ចើមលើផ្ទៃមុខ) មានចំនួន១៣៤៤នាក់របួសធ្ងន់ដូចជាភ្លាត់ឆ្អឹងកដៃ បាក់ឆ្ងឹងប្រអប់ដៃ ម្រាមដៃដោយសារការប្រកួតមានចំនួន២៦នាក់ ។
លោកបានពន្យល់ថារបួសរហូតភ្លាត់ និងបាក់ឆ្អឹងនេះ បណ្ដាលមកពីកត្តារុំ បង់ ការពារឆ្អឹងមិនបានល្អដែលនេះជាកំហុសក្លិប និង គ្រូបង្វឹកតែម្ដង ។រាល់របួសទាំងនេះសហប័ន្ធបានចំណាយលុយ ជួយអស់រហូតជាងមួយម៉ឺន
ដុល្លារក្នុងឆ្នាំ២០១៨នេះ ។
សូមបញ្ចាក់ថារបួសទាំងនេះមិនបានរាប់បញ្ចូល ទៅក្នុងគ្រោះថ្នាក់ចរាចរនានាដែលកើតឡើងក្រៅការប្រកួតនោះឡើយ ។
លោកប្រមុខប្រដាល់គុនខ្មែរក៏បានសំណូមពរឲ្យបណ្ដា ស្ថាននីយ៍ទូរទស្សនានាពិចារណាពីការបង្កើនប្រាក់
តម្លៃខ្លួនដល់អ្នកប្រដាល់នាឆ្នាំខាងមុខនេះ ។ លោកទទួលស្គាល់ថាប្រាក់តម្លៃខ្លួនមានការកើនឡើង ជាប្រចាំហើយតែ
លោកចង់ឲ្យទូរទស្សពិចារណាបង្កើនបន្ថែមទៀតប្រសិនបើអាចធ្វើបាន ។
តំណាងស្ថាននីយ៍ទូរទស្សនានាសំណូមពរ ជាសំខាន់ដល់ចៅក្រម អាជ្ញាកណ្ដាលដែលដឹកនាំការប្រកួតត្រូវតែ ប្រកាន់ខ្ជាប់នូវក្រមសិលធម៌ហើយបើ មានសិស្សរបស់ខ្លួនប្រកួតប្រសិនបើសិស្សខ្លួន ជួបបរាជ័យត្រូវហ៊ានទទួលស្គាល់
ការពិតកុំបង្កបញ្ហាច្រើន ។

អត្ថបទដែលជាប់ទាក់ទង