ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបរាជ័យផ្ទួនៗកំពែង ខ្មៅត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ

123

​ភ្នំពេញ:អ្នកប្រដាល់កំពែង ខ្មៅរបស់សមាគមប្រដាល់ក្រសួងកសិកម្មដែល មួយរយៈនេះការប្រកួតរបស់គេ
ជួបបរាជ័យច្រើនជាងឈ្នះនោះបានទទួលឱកាសប្រកួតជាមួយអ្នកប្រដាល់ថៃចាក់ផាត លុកប៊ូថង(Chakphat
Luokbuothong)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៩ធ្នូ ។
តាមពិតទៅកំពែងខ្មៅជាអ្នកប្រដាល់មួយរូបដែលមានរបៀបវ៉ៃល្អតែអ្នកប្រដាល់រូបនេះទំនងជាហ្វឹកហាត់មិន
សូវបានគ្រប់គ្រាន់ទើបរៀងរាល់ការប្រកួតបន្ទាប់ពីឆ្លងផុតទឹកទី៣ហើយនោះកម្លាំងរបស់គេធ្លាក់ចុះយ៉ាងគំហុគតែម្ដង ។

​ចំពោះអ្នកប្រដាល់ថៃចាក់ផាត លុនប៊ូថងគេទើបតែមកប្រកួតនៅស្រុកខ្មែរនេះជាលើកដំបូងទេ ។មិនមាន
នរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះឡើយតែបើតាមលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃ
មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាអ្នកប្រដាល់រូបនេះ និង កំពែង ខ្មៅមានសមត្ថភាពប្រហែលគ្នា ។

​កំពែង ខ្មៅមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦៣ដង ចាញ់១១ដង ។ចំពោះអ្នកប្រដាល់ថៃចាក់ផាត លុកប៊ូ
ថងវិញគេមានប្រវត្តិប្រកួតចំនួន៥៣ដង ឈ្នះ៤៧ដង ចាញ់៦ដង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាជាអ្នក
មានសមត្ថភាពដណ្ដើមជ័យជំនះ ?

​ហេង វាសនាក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រដាល់ថៃកេន សាក់(Ken Sak)ដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
វាសនាប្រកួតជាមួយអ្នកប្រដាល់បរទេសគេវ៉ៃបានល្អជាងប្រកួតជាមួយអ្នកប្រដាល់រួមជាតិពិសេសគេហ៊ានបញ្ចេញកែង និង ហ៊ានប្ដូរដោយគ្មានញញើត ។អ្នកប្រដាល់កម្ពុចារូបនេះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤២ដង
ចាញ់១២ដង និងស្មើពិន្ទុ៣ដង ។

​ចំពោះអ្នកប្រដាល់ថៃកេន សាក់វិញទោះបីកន្លងមកគេធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដង ពីរមែនតែគេមិនសូវ
ជាចាំច្បាស់ពីរបៀបវ៉ៃរបស់អ្នកប្រដាល់រូបនេះទេ ។គេមានប្រវត្តិប្រកួតចំនួន៥២ដង ឈ្នះ៤៤ដង ចាញ់៨ដង ។ការ
ជួបគ្នានេះទាំងសងខាងសុទ្ធតែមានឱកាសឈ្នះដូចគ្នាតែមិនដឹងថាសំណាងល្អជារបស់នរណានោះទេ ។

អត្ថបទដែលជាប់ទាក់ទង