អ្នកប្រមូលសំរាម ទទួលអំណោយ ពីលោកប្រធានផ្សារបន្លែ ច្បារអំពៅ
ភ្នំពេញះលោកសាន់ ប៊ុនណាប្រធានគណៈកម្មការគ្រប់គ្រង់ផ្សារបន្លែ ច្បារអំពៅខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលជាមួយបងប្អូន ជាកម្មករប្រម៉ែប្រមូលសំរាម នៅបរិវេណផ្សារបន្លែ និងអ្នកគ្មានទីពឹងដើម្បីផ្ដល់អំណោយឧបត្ថម្ភ ជាអង្ករនិងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួន ដល់ពួកគាត់ទុកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
ពិធីនេះនៅទីស្នាក់ការផ្សា របន្លែច្បារអំពៅ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។
លោកប្រធានផ្សារបន្លែច្បារអំពៅ បានឱ្យដឹងថា ថ្វីត្បិតអំណោយ និងសម្ភារៈខាងលើនេះ មានបរិមាណមិនសូវច្រើនក្ដី តែសកម្មភាពនេះ គឺជាការគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ ទៅដល់ពួកគាត់ដែលមានជីវភាពខ្វះខាត ហើយនេះគឺជាវប្បធម៌ឬសិល្បៈ នៃការចែករំលែក គឺអ្នកមានលទ្ធភាពជួយឧបត្ថម្ភ ដល់អ្នកគ្មានលទ្ធភាពទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃ ដល់ពួកគាត់ផងដែរ។
លោកបន្តទៀតថា ចំពោះអំណោយយកមកផ្ដល់ជូន ដល់ដៃបងប្អូនខាងលើនេះ គឺជាអំណោយរបស់បងប្អូនអាជីវករផ្សារ ផ្ដល់អោយមកខាងគណៈកម្មការផ្សារ ហើយខាងគណៈកម្មការផ្សារ។
ក្នុងនោះកម្មករប្រមូលសំរាម និងអ្នកគ្មានទីពឹង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកប្រធានផ្សារបន្លែច្បារអំពៅ ដែលបានជួយឧបត្ថម្ភ អំណោយដល់ពួកគាត់នៅថ្ងៃនេះ ទុកដោះស្រាយជីវភាព ខណៈពេលកំពុងជួបការខ្វះខាត៕