ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត ដឹកអ្នកដំណើរបានផ្ដាច់ជីវិតបុរសខ្មែរឥស្លាមម្នាក់ ខណៈកំពុងជិះកង់ឆ្លងផ្លូវទៅវិហារ

85

ភ្នំពេញ៖ បុរសម្នាក់ជាខ្មែរឥស្លាម បានជិះកង់ឆ្លងផ្លូវ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុន រស្មីភ្នំពេញ អ៉ិចប្រេស បុកយ៉ាងពេញទំហឹងបណ្តាល ឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡឹប ម៉ាត់​ ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរ អ្នកនេសាទ ស្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកឯជនបង្កមិន ត្រូវបានស្គាល់អត្តសញ្ញាណ។
ប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះ ក្នុងគោលបំណងទៅព្រះវិហារ ដោយធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ខណៈដែលកំពុងតែ ជិះឆ្លងផ្លូវជិតផុុតហើយ ស្រាប់តែមានរថយន្តក្រុង មួយគ្រឿងរបស់ក្រុមហ៊ុន រស្មីភ្នំពេញ អ៉ិចប្រេស ពណ៌សលាយផ្កាឈូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-8602 បានបើកវ៉ារថយន្ត មួយគ្រឿងទៀតមិនស្គាល់ម៉ាក ក៏ជ្រុលចង្កូតទៅបុកជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់គេចចេញពីកន្លែងកើតហេតុប្រហែលជាង ១០០ម៉ែត្រ ទើបរថយន្តបង្កឈប់ រួចអ្នកបើកបររត់គេចខ្លួនតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញខណ្ឌបានចុះ មកដល់ទីតាំងកើតហេតុខាងលើ និងបានទំនាក់ទំនង ហៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅកាន់ការិយាល័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង