ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុននៅតែជាដៃគូអភិវឌ្ឍន៍ឈានមុខគេដ៏សំខាន់របស់កម្ពុជា

320

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានអះអាងថា ជប៉ុននៅតែជាដៃគូអភិវឌ្ឍន៍ឈានមុខគេ និងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងក្រមខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ បានរួមចំណែកធ្វើឲ្យកម្ពុជាទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យ។

លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលជួបពិភាក្សាការងារ ជាមួយលោក Tatsuo YAMAZAKI អតីតអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន ក្នុងឱកាសដែលលោកមកបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨ ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកវិនិយោគិនបរទេសទាំងអស់ ដោយបាន​គាំទ្រធុរកិច្ច និងកំពុងតែខិតខំបន្ថែមទៀតក្នុងការកែលម្អ និងរៀបចំបរិយាកាសធុរកិច្ចអំណោយផល ក្នុងការគាំទ្រវិនិយោគិនទាំងអស់ឲ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដោយមកទាំងការមានទំនុកចិត្ត និងភាពរឹងមាំ។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបំពេញតួនាទីយ៉ាងសំខាន់ ចូលរួមវិភាគទានយ៉ាងធំធេងដល់ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា នៅក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ចាប់តាំងពីកិច្ចការបង្រួបបង្រួមជាតិកម្ពុជា ការស្តារឡើងវិញ និងរហូតដល់ដំណាក់កាលនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

លោក Tatsuo YAMAZAKI បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា នាបរិការណ៍បច្ចុប្បន្នជាមួយការអភិវឌ្ឍន៍, សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក។ លោកបានបញ្ជាក់បន្ថែមថា ផ្អែកលើកំណើន និងការអភិវឌ្ឍន៍ទាំងនេះរូបលោកផ្ទាល់ ក៏ដូចជាអ្នកវិនិយោគិនជប៉ុនមានចំណាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការមកដាក់ទុនវិនិយោគនៅកម្ពុជា។
លោក Tatsuo YAMAZAKI បានចាត់ទុកប្រទេសកម្ពុជា​ជាប្រទេសមានទីផ្សារបើកចំហខ្លាំង និងមានបរិយាកាសវិនិយោគ អំណោយផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគិនបរទេស ទាំងអស់មិនថាតែជប៉ុននោះឡើយ ឲ្យមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើងៗ ទាំនេះនិងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគិនបរទេសទាំងអស់ ដោយរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលមានគោលនយោបាយគាំទ្រធុរកិច្ច ដោយកំពុងតែខិតខំបន្ថែមទៀតក្នុងការកែលម្អ និងរៀបចំបរិយាកាសធុរកិច្ចអំណោយផល គាំទ្រវិនិយោគិនទាំងអស់ ដើម្បីអ្នកមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានទំនុកចិត្តកាន់តែរឹមាំក្នុងការមកបណ្តាក់ទុននៅកម្ពុជា។ បន្ថែមលើការលើកកម្ពស់បរិយាកាសវិនិយោគនេះ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដើម្បីបានជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង