ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតបាល់បោះជាមិត្តភាពអន្តរជាតិ បានចាប់ផ្ដើមហើយ

100


​ភ្នំពេញ:ការប្រកួតកីឡាបាល់បោះជាលក្ខណៈអន្តរជាតិដែល មានប្រទេសចំនួន៤ចូលរួមនោះ បានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃទី២៨ធ្នូនា ពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកសុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងងប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាអនុប្រធានសហព័ន្ធកីឡាបាល់បោះ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ ។
​ប្រទេសទាំង៤ដែលចូលរួមនេះមានកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រ៊ុយណា ឡាវ និងវៀតណាម ។ នេះជាការប្រកួតកម្រិតថ្នាល គឺសម្រាប់ប្រភេទអាយុក្រោម២០ឆ្នាំ ។

​ការប្រកួតធ្វើតាមរូបមន្តវិលជុំដោយក្រុមទាំង៤ ត្រូវជួបប្រកួតគ្នាទាំងអស់ ។នេះជាការប្រកួតមិត្តភាពមែប តែមានពានរង្វាន់សម្រាប់ក្រុមជើងឯក ។សូមបញ្ជាក់ថាការប្រកួតនេះមានអាជ្ញាកណ្ដាលកម្ពុជា២រូប និង អ្នកសង្កេត
ការណ៍កម្ពុជា៤រូប ។ ក្រៅពីនោះមានអាជ្ញាកណ្ដាលមកពីប្រទេសឡាវ២រូប និងមកពីប្រទេសវៀតណាមចំនួន ២រូបដែរ ។

អត្ថបទដែលជាប់ទាក់ទង