ប្រធានកាំកុងត្រូលច្រកបឹងត្រកួន បើកឡានក្រឡាប់ធ្លាក់ទឹកស្លាប់
បន្ទាយមានជ័យ ៖
ប្រធានកាំកុងត្រូលច្រកបឹងត្រកួនខេត្តបន្ទាយមានជ័យ បានស្លាប់ព្រោះក្រឡាប់ឡានតាំងពីយប់ម៉្លេះ ព្រឹកឡើងទើបបានដឹងអាណិតអាសូរជីវិតគាត់ណាស់ ហើយមានការលើកឡើង និងសង្ស័យផ្សេងៗគ្នាថា ហេតុអីឡានគាត់ខ្ទេចគូទខាងក្រោយ សូមមន្ត្រីជំនាញមេត្តាស្រាវជ្រាវបន្ថែមផង ព្រោះមន្ត្រីបង្ក្រាបបទល្មើសមានគេស្រឡាញ់តែក៏មានគេស្អប់ដែរ។
មានករណីរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX 300 ពណ៌មាស បានក្រឡាប់ចូលក្នុងទឹក ក្បែរផ្លូវ រថយន្តលិចស្ទើរតែអស់ទាំងមូល បះជើងឡើងលើ ហើយគេឃើញអ្នកបើកបរបានស្លាប់ បុន្តែនៅមិនទាន់ដឹងថាក្នុងឡានជិះគ្នាប៉ុន្មាននាក់នៅឡើយទេ គ្រាន់តែដឹងថាអ្នកបើកបរស្លាប់ ជាប្រធានកាំកុងត្រូលច្រកបឹងត្រកួន។
ហេតុការណ៍ការភ្ញាក់ផ្អើល បានកើតឡើងម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃ២៩ធ្នូ ២០១៨ ។
រថយន្តក្រឡាប់នេះ តាម ការសន្និដ្ឋានកើតហេតុ នៅចន្លោះម៉ោងប្រមាណជាង១០ យប់ស្ថិតនៅចំណុច ភូមិចំការគរ ឃុំ-ស្រុកស្វាយចេក ខេត្តបន្ទាមានជ័យ តាមបណ្តោយផ្លូវជាតិ៥៨ ។
តាមមន្រ្តីមូលដ្ឋានបានឲ្៦ដឹងថា ជនរងគ្រោះមានឈ្មោះ សំ សុធារ័ត្ន ភេទប្រុស អាយុ ជាង ៤០ឆ្នាំ ជាប្រធានកាំកុងត្រូលច្រកបឹងត្រកួនបានស្លាប់ (ជាអ្នកបើកបរ) រហូតដល់ពេលនេះគេមិនទាន់ដឹងថា ក្នុងរថយន្តមានគ្នាប៉ុន្មាននាក់នៅឡើយទេ ដោយរង់ចាំឡានសង្រ្គោះមកស្ទួចសិន ៕