ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតគ្រូបង្រៀនម្នាក់ ជួបការលំបាកក្នុងជីវភាព ថែមទាំមានជំងឺប្រចាំកាយទទួលបានអំណោយមនុស្សធម៌ពីអភិបាលខេត្តកំពង់ចាម

74

កំពង់ចាម ៖  អតីតគ្រូបង្រៀនម្នាក់ ដែលកំពុងជួបការលំបាកក្នុងជីវភាពគ្រួសារនិង ថែមទាំងមានជំងឺប្រចាំកាយទៀតនោះត្រូវបាន  លោក គួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ផ្ទះតែម្តង។

អតីតគ្រូបង្រៀនម្នាក់នេះមានឈ្មោះ ម៉ៅ មី នៅភូមិឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ហើយអំណោយ ដែលត្រូវប្រគល់ជូូន រួមមាន  ថវិកាចំនួន ២លានរៀល  ជាមួយនិងថវិកាសប្បុរសជន ចំនួន២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។

លោក​ គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះលោកគ្រូ ម៉ៅ មី ក៏ដូចជាក្រុមគ្រួសារដែលលោកគ្រូបានចំណាយពេលវេលាស្ទើរតែអស់មួយជីវិតក្នុងការជួយបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក ។

លោកបានបន្តទៀតថា ថ្វីត្បិតតែអំណោយ ដែល ប្រគល់ជូនលោកគ្រូនាពេលនេះតិចតួច ក្តី ប៉ុន្តែ វាបានចូលរួមចំណែកជួយសម្រាលបន្ទុកមួយចំនួនដល់លោកគ្រូផងដែរ ។ ដូច្នេះបញ្ហាចំពោះមុខសូមលោកគ្រូ ថែទាំសុខភាព ឲ្យបានល្អប្រសើរតាមរយៈអញ្ជើញទៅពិនិត្យមើល សុខភាពរបស់ខ្លួននៅតាមមណ្ឌលសុខភាពដែលនៅជិត ឬទៅកាន់មន្ទីរពេទ្យ ក៏បានដោយការពិនិត្យព្យាបាលនេះមិនមានការបង់ប្រាក់អ្វីឡើយ ជាពិសេសត្រូវហាត់ប្រាណអោយបានទៀងទាត់ ដើម្បីសុខភាពកាន់តែប្រសើរឡើង។

ជាការឆ្លើយតបទៅនិងអំណោយទាំងអស់នេះ ក្រុមគ្រួសារលោកគ្រូ ម៉ៅ មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រានី ហ៊ុន សែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរដល់សម្ដេចទាំងពីរ ជួបតែសេចក្តី សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង