ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនាសម្រស់ភ្លើងកាំជ្រួច បាញ់អបអរសាទរខួប២០ឆ្នាំ សម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ​

85

ភ្នំពេញ ៖​ កាំជ្រួចជាច្រើនគ្រាប់​ ត្រូវបានបាញ់រំលេចសម្រស់លើវេហារ​ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា​ និងសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ នៅរាត្រីថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ ស្ថិតនៅសង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​។
ការបាញ់កាំជ្រួចនេះភាពអស្ចារ្យដោយមានរយៈពេលវែង​ និងមានរំលេចចេញជារូបផ្សេងៗ។

សម្រស់ភ្លើងកាំជ្រួចដ៏ស្រស់ស្អាត​ និងមានភាពអស្ចារ្យមិនធ្លាប់មាននៅកម្ពុជានោះទេ​ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តដ៏ច្រើនកុះករ។

ក្រៅពីការបាញ់កាំជ្រួច​ ក៏មានការប្រគំតន្ត្រី​ និងផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀត។ ព្រឹត្តិការណ៍នេះនឹងធ្វើដល់រាត្រីថ្ងៃទី៣១​ ខែធ្នូ។

ព័ត៌មានបានឲ្យដឹងថា​ កាំជ្រួចដែលបាញ់៣រាត្រីនេះ មានចំនួនប្រមាណ​ ៩ម៉ឺនគ្រាប់៕

អត្ថបទដែលជាប់ទាក់ទង