សម្តេចតេជោ នឹងអញ្ជើញប្រគល់រង្វាន់ជ័យលាភី កីឡាវាយកូនហ្គោល ក្នុងពិធីជប់លៀង សាទរខួប២០ឆ្នាំ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ជ័យលាភី កីឡាវាយកូនហ្គោល ដែលអមដោយពិធីជប់លៀង អបអរសាទរខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី នៅម៉ោង៦និង៣០នាទីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។
ការប្រកួតកីឡាវាយកូនគោល និងពិធីជប់លៀងនេះគឺដើម្បី អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» ដែលបានសម្ពោធកាលពីម្សិលមិញ និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
តាមរយៈនយោបាយ ឈ្នះ ឈ្នះ នេះបាននាំមកនូវការបង្រួបបង្រួមជាតិ ការបញ្ចប់សង្រ្គាមស៊ីវិល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ៕