ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដាយមាសទាំង៤របស់កីឡាប៉េងប៉ុងក្រសួងមហាផ្ទៃ ម្រមូលទាំងអស់

133


​ភ្នំពេញ:ការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកជាតិឆ្នាំ២០១៨ ក្រោមថវិការបស់ក្រសួងអប់រំយុវជន និងកីឡាដែលចាប់ផ្ដើមពីថ្ងៃទី២៧មកនោះ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ធ្នូ ។
លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និងលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គ
ភាពកីឡាក្រសួងមហាផ្ទៃបានអញ្ជើញចូលរួម បំពាក់មេដាយដល់ជ័យលាភីនៅក្នុងពិធីបិទការប្រកួតនេះ ។
សូមបញ្ចាក់ថានៅក្នុងការប្រកួតនេះមានសមាគម-ក្លិប ចូលរួមចំនួន១៤ ដែលក្នុងនោះមានប្រតិភូ កីឡាករ-កីឡាការិនីចូលរួមចំនួន៧២រូប ។ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤គឺវិញ្ញាសា ប្រកួតជាក្រុមបុរស វិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី និងវិញ្ញាសាវាយគូបុរស ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តឹងតែងមកនោះសមាគម-ក្លិបចំនួន៣បាន បង្ហាញនូវភាពខ្លាំងរបស់ខ្លួនគឺក្រសួងមហាផ្ទៃក្នុងចំណោម ៤វិញ្ញាសាដណ្ដើម បានមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ ១ គ្រឿង និង មេដាយសំរិទ្ធ១ គ្រឿង ។

​ក្លិបAll Star ដែលឈរនៅលំដាប់ថ្នាក់លេខ២នោះ ដណ្ដើមបានមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ។ ក្លិបមគ្គុទ្ទេសចិន ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣នេះដណ្ដើម បានមេដាយសំរិទ្ធចំនួន២ គ្រឿង ។

អត្ថបទដែលជាប់ទាក់ទង