ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុងឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចររថយន្តនិងម៉ូតូ ដាច់ក្បាលស្រ្តីម្នាក់

123

សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ឋត់មួយ បិទបញ្ចប់ឆ្នាំ២០១៨ ដែលសាហាវជាងគេ គឺបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលអោយដាច់ក្បាលស្រ្តីម្នាក់ ត្រឹមកខ្ទាតចេញពីដងខ្លួនចម្ងាយ៣០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពិច កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច់ភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវគ្រួសក្រហម ។

លោកវរសេនីយ៍ឯ កណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរយ៉ាងសាហាវនៅចុងឆ្នាំ២០១៨នេះ បង្កឡើងដោយរថយន្ដម៉ាកTOYOTA TACOMA ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភព2-U2718 បើកបរដោយឈ្មោះ ពេទ្យ សូឡូ អាយុ២៩ឆ្នាំ ភេទប្រុស រស់នៅភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កុ្នងទិសដៅពីជើងទៅត្បូង បានបុកប៉ះជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខសរ1Y-1353 បើកបរដោយ ឈ្មោះ សយ ស៊ាន់ អាយុ៣៣ឆ្នាំ ភេទស្រី នៅភូមិត្រពាំងប្រីយ៍ ឃុំពពេល បើកបរក្នុងទិសដៅ ពីត្បូងទៅជើងបុកនិងជ្រុងដែក នៃទ្រុងរថយន្តផ្នែកខាងមុខ និងចំហៀងទ្រុងដែក បណ្ដាលឲ្យដាច់ក្បាលត្រឹមក ខ្ទាតចេញពីដងខ្លួនចម្ងាយ៣០ម៉ែត្រ ស្លាប់ ។

លោកវរសេនីយ៍ឯ កណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាឲ្យធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត ដើម្បីកសាងបញ្ជូនតាមនីតិវិធី។ ចំណែកមធ្យោបាយរងគ្រោះ និងបង្កនិងវត្ថុតាងពាក់ព័ន្ធ ត្រូវមន្ត្រីផ្នែកចរាចរណ៍ ប្រមូលមករក្សាទុកនៅការិយាល័យជំនាញ៕

អត្ថបទដែលជាប់ទាក់ទង