ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមឆ្លងឆ្នាំសកល ២០១៩​ នៅវិមាន ឈ្នះ ឈ្នះ

98


នៅល្ងាច ថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមអបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៨ ចូល​២០១៩ នៅវិមា​ន​ ឈ្នះ ឈ្នះ​ ។

ពិធីអបអរសាទរ ចូលឆ្នាំសកយប់នេះ មានការអញ្ជើញ ចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងមហាជនយ៉ាងច្រើនកុះករ។ នៅក្នុងរាត្រីឆ្លងឆ្នាំយប់នេះនៅ​ វិមាន ឈ្នះ ឈ្នះ មានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួច ដើម្បីអបអរសាទរឆ្លងឆ្នាំផងដែរ។

នៅក្នុងដំណេីរនៃការអញ្ជេីញដល់របស់​ សម្ដេចទាំងទ្វេ​ មានការទទួលគារវកិច្ចស្វាគមន៍​យ៉ាងកក់ក្ដៅ ពីសំណាក់មន្ត្រីជាន់ខ្ពស់​ ព្រឹទ្ធសភា​ រដ្ឋសភា​ និង​ រាជរដ្ឋាភិបាល​ ភ្ញៀវជាតិ​ អន្តរជាតិ​ ជាពិសេសគឺបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ​ ឈររង់ចាំទទួលស្វាគមន៍សម្ដេចទាំងទ្វេ​ ព្រមទាំងថតរូបសែលហ្វីជាមួយសម្ដេច​ ដែលបានបង្ហាញពីការស្រលាញ់​ គាំទ្រ​ ចំពោះការដឹកនាំរបស់​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​។ បន្ទាប់ពីការអញ្ជេីញដល់​របស់​ សម្ដេចទាំងទ្វេ​ គឺមានកម្មវិធីគោរពភ្លេងជាតិ​ ការអានសុន្ទរកថា​ស្វាគមន៍របស់​ សម្ដេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងបន្ទាប់មកគឺការប្រគុំតន្ត្រី​ និងការសម្ដែងផ្សេងៗ។

តាមកម្មវិធី​ នៅក្នុងរាត្រីឆ្លងឆ្នាំយប់នេះនៅ​ វិមាន ឈ្នះ ឈ្នះ មានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួច​ អមដោយភ្លេីងចំរុះពណ៌​ ដើម្បីអបអរសាទរឆ្លងឆ្នាំផងដែរ។

សូមជូនពរ​ បងប្អូនជនរួមជាតិ​ ទទួលបានសេចក្ដីសុខ​ សុភមង្គល​ រកស៊ីមានបាន​ នៅក្នុងឆ្នាំថ្មី​ ឆ្នាំសកល២០១៩៕

អត្ថបទដែលជាប់ទាក់ទង