រកឃើញអ្នកខ្លាំងក្នុងការប្រកួតជើងឯកបុរសខ្លាំង
ភ្នំពេញ:ការប្រកួតជ្រើសរើសជើងឯកបុរសខ្លាំងលើកទី១ឆ្នាំ២០១៨ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះបានបញ្ចប់ហើយនៅយប់ថ្ងៃទី៣០ធ្នូ ។
សម្រាប់ការប្រកួតនេះមានកីឡាករចូលរួមចំនួន៣០រូប គឺលើសពីការចុះឈ្មោះដំបូងដែលមានចំនួនតែ២៥នាក់នោះ ។ការប្រកួតនេះចែកចេញជា២ប្រភេទទម្ងន់គឺទម្ងន់ក្រោម៧០គីឡូក្រាម និងលើ៧០គីឡូក្រាម ។ការប្រកួតនេះមានចំនួន៥វិញ្ញាសាហើយ បេក្ខជនដែលចូលរួមប្រកួតនេះត្រូវតែប្រកួតឲ្យគ្រប់វិញ្ញាសាទាំង៥ ។
វិញ្ញាសាទាំង៥នេះគឺវិញ្ញាសាឳបបាវខ្សាច់រមៀលកង់ឡាន អូសឡានលើកទម្ងន់ធ្ងន់និងលើកទម្ងន់ធ្ងន់បានយូរ។
សម្រាប់ប្រភេទទម្ងន់ក្រោម៧០គីឡូក្រាមចំណាត់ថ្នាក់លេខ ១ កីឡាករឌុច ប៊ុនរ័ត្នមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ចំណាត់ថ្នាក់លេខ ២កីឡាករយ៉ាន់ ដាមមកពីក្រសួងការពារជាតិ ។ចំណាត់ថ្នាក់លេខ៣ស្ទួនកីឡាករគឹម ប៊ុន សុង មកពីក្លិបHomes Gym និងកីឡាករបួស ផាយ៉ាមកពីក្លិបគីងកុង ។
សម្រាប់ប្រភេទទម្ងន់លើ៧០គីឡូក្រាមចំណាត់ថ្នាក់លេខ ១ កីឡាករហេង វុទ្ធីមកពីសមាគមកីឡាក្រសួងមហាផ្ទៃ ។លេខ២កីឡាករជឿម ពិសិដ្ឋមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។លេខ៣ស្ទួនកីឡាករឆាំ ពិស៊ីនក្រសួងមហាផ្ទៃ និង កីឡាករឈុនឌី រតនាក្លិបHome Gym។