ចុងឆ្នាំ២០១៨ ជិតឈានចូលឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ មុខសញ្ញាឆក់ ទូរសព្ទ ម្នាក់
ភ្នំពេញ÷នៅវេលាម៉ោង១០ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ប៉ុស្តិ៏នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានឃាតខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពីបទឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកសាមសុងសេរីទំនើប ពីជនរងគ្រោះឈ្មោះ អុី បញ្ញាភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ មានមុខរបរសារពត៌មានដំណឹងយប់មិញ ។
ចំណែកជនសង្ស័យម្នាក់ដែលយើងឃាត់ ឈ្មោះ ស៊ុំ សាវឿន ទេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់ផ្ទះលេខ៩៤ ផ្លូវមុនីរ៉េត ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ មុខរបរមិនពិតប្រាកដ ។
ចំពោះហេតុការណ៍កើតឡើងគឺកាលពីវេលាម៉ោង២៣ .០០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូម្នាក់ឯងតាមផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយនិយាយទូរស័ព្ទក៏ត្រូវជនសង្ស័យ២នាក់ ស្ទុះមកដណ្តើមយកទូរស័ព្ទពីដៃ ហើយរត់គេចខ្លួនបាត់ ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចស្រាវជ្រាវឃាត់បានម្នាក់ដកហូត បានទូរស័ព្ទមកវិញ ប្រគល់ឲ្យជនរងគ្រោះ ។
ចំណែកជនសង្ស័យម្នាក់ខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់៕