ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០១៨ ចំណូលជាង១១៦លានដុល្លារ បានមកពីការលក់សំបុត្រចូលទស្សនាអង្គរ

109


សៀមរាប៖ គ្រឹះស្ថានអង្គរ បា​នប្រកាសថា រយៈពេល១២ខែ ក្នុងឆ្នាំ២០១៨ ចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន១១៦.៦៤៦.៦៨៤ដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៧ កើនឡើង៨,០៣ភាគរយ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២.៥៩០.៨១៥នាក់ កើនឡើង៥,៤៥ភាគរយ ដែលបានចូលទស្សនារមណីយដ្ឋានអង្គរ ។

ចំណូលជាង១១៦លានដុល្លារ ដែលបានពីការលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ រាជរដ្ឋាភិបាលបានដកចំនួន ៥.១៨១.៦៣០ដុល្លារ សម្រាប់ឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង