ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ ដើរ​លេង​ក្នុងថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​ ​ត្រូវជន​មិន​ស្គាល់​មុខ ​លួច​បាញ់ប្រហារ

85


​រតនគិរី​៖​ យុវជន​​ម្នាក់ បាន​ដើរ​លេង​ក្នុងថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​ ​ត្រូវជន​មិន​ស្គាល់​មុខ​លួច​បាញ់ប្រហារ បណ្តាលឲ្យត្រូវរបួសត្រង់ជើងខាងស្តាំ ហើយត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។

​ហេតុការណ៍​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ខាងត្បូង​បឹង​កន្សែង​ ស្ថិត​ក្នុងភូមិ​ទេស​អន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ នឿ​ន​ វី​វ៉ា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​គ្រឹ​ង​ រស់នៅ​ភូមិ​តាង​អង​ប៉ុក​ ឃុំ​តា​អង​ ស្រុក​កូន​មុំ​ ខេត្តរតនគិរី​។​

​យោង​តាម ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ជនសង្ស័យ​ ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ ។ ជន​រង​គ្រោះ​ត្រូវ​របួស​ចំ​ភ្លៅ​ខាងស្ដាំ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ហើយ​ពេទ្យ​ធ្វើការ​វះកាត់​ រកឃើញ​គ្រាប់កង់​បៀមជាប់នៅក្នុងជើង​។​ ​ជនសង្ស័យ​មិន​ស្គាល់​មុខ​ បាន​ជិះ​ម៉​តូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ លួច​បាញ់​មក​លើ​ជន​រង​គ្រោះ​ ដែលកំពុង​ឈប់​ម៉ូតូ​នៅ​ក្បែរ​សួន​មាត់បឹង​កន្សែង​។ បន្ទាប់ពីបាញ់ប្រហាររួច ​ជន​ដៃដល់​ បាន​ជិះ​មូ​តូ​រត់គេច​ខ្លួន​បាត់​។​


​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ នៃ​ស្នងការ​រ​ដ្ឋា​នគរបាល​ខេត្ត​ បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ កំពុងធ្វើការ​ស្រាវជ្រាវ​តាម​នីតិ​វិធី​ ដើម្បី​វែកមុខ​ជនសង្ស័យ​ ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​យក​មក​ផ្ដន់ទាទោស​តាម​ច្បាប់​ ៕​

អត្ថបទដែលជាប់ទាក់ទង