ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខសហព័ន្ធដែលចូលរួមក្នុងសកម្មភាព កីឡាច្រើនជាងគេ

132

​ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលដែល ជារដ្ឋមន្ត្រីក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន និងជាប្រ
មុខសហព័ន្ធខ្មែរកីឡាហែលទឹកនោះ បានចូលរួមលេងកីឡាជាច្រើននៅ ក្នុងឱកាសសម្ភោធន៍មិមានឈ្នះ ! ឈ្នះ ដែលទើបតែនឹងបញ្ចប់ទៅនោះ ។

​ក្នុងជំនាញជាកីឡាករហែលទឹកកាលពីអតីតកាលនោះ លោកស៊ុន ចាន់ថុលតែងតែ ចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និង ពាក់កណ្ដាលម៉ារ៉ាតុង នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ។ក្នុងឱកាសសម្ភោធន៍វិមានឈ្នះ ! ឈ្នះ និងរំលឹកខួបលើកទី២០ថ្ងៃបញ្ចប់សង្គ្រាមស៊ីវីល នៅកម្ពុជានោះលោកទេសរដ្ឋមន្ត្រីបាន អញ្ជើញចូលរួមជិះកង់កំសាន្ដលើ
ចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ ពីពហុកីឡដ្ឋានជាតិអូឡាំពិកឆ្ពោះ ទៅពហុកីឡដ្ឋានមរតកតេជោ ។

កាលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨នៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានដឹកនាំមន្ដ្រីរាជការ និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនប្រមាណ១៤០រូប ចូលរួមក្នុងកម្មវិធីរត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង១០ គីឡូម៉ែត្រ ដើម្បី អបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ! ឈ្នះ ។

ភាពជោគជ័យរបស់ប្រមុខហែលទឹករូបនេះ គឺការសាងសង់ មជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម ការកសាងអាងហែលទឹក ជាលើកដំបូងនៅស្រុកកោះធំ និងពេលនេះការជួសជុល អាងទឹកក្នុងពហុកីឡដ្ឋានជាតិ
អូឡាំពិកដែលចំណាយ ថវិកាអស់ជាង២លានដុល្លារ ។

អត្ថបទដែលជាប់ទាក់ទង