ម៉ន សាម៉េតសង្ឃឹមថាឆ្លងផុតជុំទី២ ឯ យុគ យក្សផ្លែអាចតឹងតែង
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-out Serie by K-Cement យប់ថ្ងៃទី៥មករា២០១៩នេះអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវជួប ប្រកួតជាមួយអ្នកប្រដាល់សេន កុសលមកពីក្លិបមោងឬស្សីមរតកគុនខ្មែរ ។
យក្សផ្លែជាអ្នកប្រដាល់មានអំណួត និង វ៉ៃចូលចិត្តចំអកដាក់គូប្រកួត តែគេមិនជាខ្លាំងណាស់ណាទេគ្រាន់តែគេជាអ្នកប្រដាល់ចិត្តហ៊ាន កម្លាំងឆាប់ស្រុត និង ភាពអំណត់មិនជាអស្ចារួឡើយ ។ ចំពោះកុសលជាអ្នកប្រដាល់ដែល លំបាកនឹងទុកចិត្តណាស់ ព្រោះពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះយ៉ាប់តែម្ដង ។
កាលពីប្រកួតនៅជុំទី១ យក្សផ្លែផ្ដួលអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធនៅទឹកទី២ ចំពោះសេន កុសលវិញឈ្នះអ្នកប្រដាល់ម៉ន រិទ្ធីក្លិបការិយាល័យទី៥កងទ័ពជើងគោក ដោយពិន្ទុដាច់គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យគេឈ្នះទាំង ៥ ។
សម្រាប់ជុំទី២នេះការប្រកួតនឹង កាន់តែតឹងតែងជាងមុនហើយ ។ចាំមើលយុគ យក្សផ្លែ ឬសេន កុសលដែលអាចដណ្ដើមកៅអីសម្រាប់ជុំទី៣ទៀត ។
ចំពោះរឿន សុខលីក្លិបការិយាល័យទី៥កងទ័ពជើងគោកត្រូវជួបជាមួយសិស្សច្បងរបស់គេគឺម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ។
តាមពិតអ្នកប្រដាល់ទាំង២រូបនេះជាសិស្សច្បង និង សិស្សប្អូនជាមួយគ្នាហាត់ជាមួយគ្នា គ្រាន់តែពេលនេះសាម៉េតគេប្ដូរ មកវ៉ៃឲ្យក្លិបកងចក្ររាជសីហ៍តែប៉ុណ្ណោះ ។ ជំនួបរវាងសិស្សច្បង និងសិស្សប្អូនគេជឿថាសាម៉េតនឹង ក្លាយជាម្ចាស់កៅអីសម្រាប់ប្រកួត ជម្រុះជុំទី៣ទៀតជាមិនខាន ។
កាលប្រកួតជម្រុះនៅជុំទី១សាម៉េត ឈ្នះឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យដោយពិន្ទុ ឯ សុខលីឈ្នះគុជសារ ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុ ។នៅជុំទី២នេះសាម៉េតមានសង្ឃឹមច្រើន ។
ជំនួបជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយកាង ប៊ូរី(Kang Bury)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។នេះជាលើកដំបូងហើយដែល អ្នកប្រដាល់ថៃរូបនេះមកប្រកួត នៅស្រុកខ្មែរ ។ចំពោះព្រំម៉ាញជាអ្នកប្រដាល់មួយរូបមិនខ្សោយឡើយ ចាំមើលនរណាឈ្នះ ?