ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាមពាណិជ្ជកម្មផ្តើមដោយដូ ណាល់ត្រាំ នាំឱ្យចិនបង្កើននយោបាយការទូតស្វែងរកមិត្ត

75

ភ្នំពេញ៖ កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មាន ស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរ បានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ព្រមទាំងបានបង្កើតបញ្ហាសម្រាប់អ្នកជំនួញ និងពលរដ្ឋ​នៃប្រទេសទាំងពីរទៀតផង។ នេះបើតាមការផ្សាយរបស់វេបសាយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២ខែមករាឆ្នាំ២០១៩។

សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅពេលនេះ បានបង្កើតទាំងភាពវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ ដោយឡែកភាពវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មនេះ សម្រាប់ពលរដ្ឋអាម៉េរិកាំង អាចមានការងារច្រើននៅក្នុងប្រទេស ដោយមិនភ័យបារម្ភចំពោះការបាត់បង់ការងារ ឬការ​ដណ្តើម​ការងារពីជនបរទេសនោះទេ តែសង្គ្រាមនេះ បានបណ្តាលឱ្យ​មានផលលំបាកជាច្រើនសម្រាប់​ពលរដ្ឋអាម៉េរិក ក្នុងការនាំចេញផលិតផលរបស់ខ្លួន ទៅលក់នៅទីផ្សារនៃប្រទេសចិន ព្រមទាំងបានបណ្តាលឱ្យប្រទេសចិន មានមិត្តជាច្រើនទៀត ដោយសារមិត្តរបស់សហរដ្ឋអាម៉េរិកមួយចំ នួនហាក់បានសម្តែង សមានចិត្តជាមួយប្រទេសចិនវិញ ដោយសារតែមិនពេញចិត្ត ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានបង្កើតឡើងដោយសហរដ្ឋអាម៉េរិក។ ឧទាហរណ៍ជាក់ស្តែង ប្រទេសជប៉ុន ដោយលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានធ្វើទស្សនកិច្ចដ៏កម្រ និងលើកដំបូងទៅកាន់ប្រទេសចិន រយៈពេលបីថ្ងៃគឺរាប់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនៅពេលនោះ គឺជាសញ្ញាមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសទាំងពីរ ជាពិសេសពីភាគីជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី នៃប្រទេសដែលជាគូសត្រូវនឹងគ្នា និងចំពេលមានការកើនឡើង ភាពមិនប្រាកដប្រជា នៃចំណងការទូតរបស់សហរដ្ឋអាម៉េរិក ជាមួយបណ្តាប្រទេស​នានានៅជុំវិញពិភពលោក។

សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅពេលនេះ បានបង្កើតទាំងភាពវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ ដោយឡែកភាពវិជ្ជមាន នៃសង្គ្រាមពាណិជ្ជកម្មនេះ សម្រាប់ពលរដ្ឋអាម៉េរិកាំង អាចមានការងារច្រើននៅក្នុងប្រទេស ដោយមិនភ័យបារម្ភ ចំពោះការបាត់បង់ការងារ ឬការ​ដណ្តើម​ការងារពីជនបរទេសនោះទេ តែសង្គ្រាមនេះ បានបណ្តាលឱ្យ​មានផលលំបាកជាច្រើន សម្រាប់​ពលរដ្ឋអាម៉េរិក ក្នុងការនាំចេញផលិតផលរបស់ខ្លួន ទៅលក់នៅទីផ្សារនៃប្រទេសចិន ព្រមទាំងបានបណ្តាលឱ្យប្រទេសចិន មានមិត្តជាច្រើនទៀត ដោយសារមិត្តរបស់សហរដ្ឋអាម៉េរិកមួយចំ នួនហាក់បានសម្តែង សមានចិត្តជាមួយប្រទេសចិនវិញ ដោយសារតែមិនពេញចិត្ត ចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានបង្កើតឡើងដោយសហរដ្ឋអាម៉េរិក។ ឧទាហរណ៍ជាក់ស្តែង ប្រទេសជប៉ុន ដោយលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានធ្វើទស្សនកិច្ចដ៏កម្រ និងលើកដំបូងទៅកាន់ប្រទេសចិន រយៈពេលបីថ្ងៃគឺរាប់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនៅពេលនោះ គឺជាសញ្ញាមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ជាពិសេសពីភាគីជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគីនៃប្រទេស ដែលជាគូសត្រូវនឹងគ្នា និងចំពេលមានការកើនឡើង ភាពមិនប្រាកដប្រជានៃចំណងការទូត របស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេស​នានានៅជុំវិញពិភពលោក។

លោកបានបន្តទៀតថា “សកម្មភាពរបស់អាម៉េរិក នៅក្នុងជម្លោះនេះ ធ្វើឱ្យចិនកាន់តែបង្កើនយុទ្ធនាការការទូត របស់ខ្លួនកាន់តែខ្លាំង ដើម្បីទាក់ទាញប្រទេស ដែលរងគ្រោះដោយសារជម្លោះពាណិជ្ជកម្មអាម៉េរិក ឱ្យក្លាយជាមិត្តរបស់ខ្លួន ព្រោះថាសង្គ្រាមពាណិជ្ជកម្មអាមេរិក មិនត្រឹមតែបង្ក បញ្ហាជាមួយចិននោះទេ តែក៏បានបង្កបញ្ហាប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ ប្រទេសចិនបានប្រើនយោបាយ​តាម​បែប​ថៃជិ ដែលជាក្បាច់គុណបុរាណដ៏ល្បីរបស់ចិន ដោយយកទន់បង្ក្រាបរឹង ដែលជា​ការផ្ទុយអំពីសហរដ្ឋអាម៉េរិក ដែលយកភាពអាត្មានិយមរបស់ខ្លួន មកបំផ្លាញប្រទេសផ្សេងព្រមទាំង​មិត្ត​របស់ខ្លួនដោយសារតែវិស័យពាណិជ្ជកម្ម”។

ក្នុងន័យនេះ បានបញ្ជាក់ថា ទាំងជប៉ុន ទាំងចិន ពិតណាស់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ពី​ព្រោះ​រដ្ឋបាលអាម៉េរិកដឹកនាំ ដោយលោកត្រាំធ្វើសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយគូប្រជែងដូចជាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំង ទៅនឹងសម្ព័ន្ឋមិត្តដែលក្នុងនោះ រួមមានទាំងជប៉ុនផងដែរ។ ដូច្នេះហើយ នយោបាយគិតតែពីខ្លួនឯង របស់សហរដ្ឋអាម៉េរិក ប្រាកដណាស់នឹងច្រានជប៉ុនឱ្យរងគ្រោះបាន ហើយដើម្បីដោះស្រាយវិបត្តិ នៅចំពោះមុខនេះ ប្រទេសជប៉ុន ក៏ដូចជាចិនដែរត្រូវងាកមកជិតស្និទ្ធ នឹងគ្នាកាន់តែខ្លាំងជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យសក្តានុពលសេដ្ឋកិច្ច របស់ខ្លួន មានស្ថិរភាពនិងរឹងមាំបន្តទៅមុខទៀតបាន។

សហរដ្ឋអាម៉េរិកបានដឹងយ៉ាងច្បាស់អំពីរឿងនេះ ហើយមានបំណងចង់បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិននេះ ដោយសារតែសហរដ្ឋអាម៉េរិក ដឹងថាសង្គ្រាមនេះខ្លួនជាអ្នកចាញ់ ហើយក៏ដឹងដែរថា សង្គ្រាមនេះខ្លួនអាច នឹងបាត់បង់ប្រទេសដែលសម្ព័ន្ធមិត្ត​របស់ខ្លួន ដោយសារប្រទេសទាំងនោះ ក៏ក្លាយជាប្រទេសរងគ្រោះ ព្រោះតែជំនួញរបស់ខ្លួន ព្រោះហេតុនោះហើយបានជាអាម៉េរិក បានដាក់លិខិតចរចា ជាមួយប្រទេសចិន នៅក្នុងរឿងសង្រ្គាមពាណិជ្ជកម្មនេះ៕

អត្ថបទដែលជាប់ទាក់ទង