ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ជាប់ខ្នោះរបស់សមត្ថកិច្ចប៉េអុឺម ពាក់ព័ន្ធថតវីដេអូ អតិថិជន ទៅកែសម្ផស្សដើម្បីគំរាមទារប្រាក់រាប់ម៉ឺនដុល្លារ

74

ភ្នំពេញ៖ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ដែលជាស្ត្រីមេម៉ាយរូបស្រស់ ទើបនឹងរៀបការជាមួយអ្នកជំនួញថៃវ័យក្មេង កាលពីចុងឆ្នាំ២០១៨នេះ ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះថា ថៅកែហាងកែសម្ផស្សរូបនេះបាន គំរាមទារប្រាក់រាប់ម៉ឺនដុល្លារ ពីអតិថិជនពាក់ព័ន្ធ ការគម្រាមបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុងទទួលសេវា ដេរប្រដាប់ភេទអោយទៅជាក្រមុំស្រ៊ីន។

ស្ត្រីមេម៉ាយរូបស្រស់នេះត្រូវបានចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ ហើយនៅល្ងាចថ្ងៃដដែរ សមត្ថកិច្ចជំនាញក៏បាននាំស្ត្រីសង្ស័យមកឆែកឆេររកវីដេអូ ដែលនាងលួចថតនៅក្នុងហាងកែសម្ផស្សឈ្មោះ ឌែម៉ូគ្លីនិកដែលមានទីតាំង នៅខាងលិចផ្សារទួលគោក តាមបណ្តោយផ្លូវ៥៦៦កែងផ្លូវ៣០៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកដើម្បីស្វែងរកភស្តុតាងបន្ថែម។

ស្ត្រីថៅកែហាងកែសម្ផស្សរូបនេះត្រូវបានគេស្គាល់ឈ្មោះ ហូវ ដាណេ អាយុប្រមាណជាង៣០ឆ្នាំត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា  ស្ត្រីសង្ស័យត្រូវជនរងគ្រោះប្តឹង  ចោទប្រកាន់ថា  បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ៧០០ដុល្លារ ហើយពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។ពេលនោះជនរងគ្រោះបានតវ៉ា លើសេវាផ្សេងៗ ដោយសុំត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុលទទួលសេវា ដេរប្រដាប់ភេទ។ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តង។

សមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ ឲ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ ស្ត្រីសង្ស័យឈ្មោះ ហូវ ដាណេ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូជានិច្ច។

នៅល្ងាចថ្ងៃដដែរនេះ សមត្ថកិច្ចជំនាញបាននឹងកំពុងនាំស្ត្រីសង្ស័យ មកធ្វើការឆែកឆេររកវីដេអូ ដែលនាងលួចថតនៅក្នុងហាងកែសម្ផស្សរបស់នាងដើម្បីស្វែងរកភស្តុតាងបន្ថែម។ប៉ុន្តែទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចដែលឈរការពារនៅខាងក្រៅគ្លីនិកខាងលើ មិនបញ្ជាក់ពីព័ត៌មានអ្វីទាំងអស់ ។

សូមជម្រាបជូនថា ថៅកែ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា​ដ៍​ស្កឹមស្កៃមួយ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ ដោយមានតារាៗប្រុស និងស្រីល្បីៗ ជាច្រើនរូបចូលរួម ហើយត្រូវគេផ្សព្វផ្សាយ និងថតរូបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលពេញប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង