ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​ចិន​ ៤​នាក់​ ត្រូវ​ ឃាត់ខ្លួន​ ករណី​មនុស្សឃាត​ដោយ​ចេតនា

89

​ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​ មិន​បាន​សម្រេច​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៥០​នាទី​ នៅ​ចំណុច​ក្រុម​ទី​៦​ ភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ មាន​ករណី​មនុស្សឃាត​ដោ​ចេតនា​(​មិន​បាន​សម្រេច​)​ មួយ​កើតឡើង​។​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៤​នាក់​ ជា​ជនជាតិ​ចិន​ បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ជនសង្ស័យ​ទាំង​ ៤​នាក់​នោះ​ មានកូន​កាំបិត​ស្នៀត​១​ដើម​ និង​កាំភ្លើងខ្លី​១​ដើម​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​វាយ​ និង​យក​កាំភ្លើង​ភ្ជង់​គំរាមកំហែង​ជីវិត​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​ ក៏​ត្រូវ​កម្មករ​របស់​ជន​រង​គ្រោះ​ឃើញ​ ហើយ​មានការ​ឆោ​រ​ឡោ​ឡើង​ ពេល​នោះ​ជនសង្ស័យ​ទាំង​ ៤​នាក់​ បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២​ បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១​នាក់​។​

​លោកស្នងការ​បន្ត​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ LIN​ YONGFEI​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ វិស្វករ​ មាន​ទីលំនៅ​ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​ មាន​ស្នាម​ជាំ​នៅ​កញ្ចឹងក​។​

​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ZHANG​ HONG​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ លិខិតឆ្លងដែន​លេខៈ​ EE៧២៨៥៨០៧​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ មិន​ពិតប្រាកដ​។​ វត្ថុ​តាង​ចាប់​យក​បាន​៖​កូន​កាំ​ប៉ិត​ស្នៀត​ ១​ដើម​ (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)​។​
​បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ស្រាវជ្រាវ​ចាប់​បាន​ជនសង្ស័យ​ដែល​សេសសល់​ក្នុង​ករណី​ ចំនួន​ ៣​នាក់​ បន្ថែម​ទៀត​ នៅ​ថ្ងៃ​ទី​ ២​ ខែ​កម​រា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៥​ទៀប​ភ្លឺ​។​

​ជនសង្ស័យ​ទាំង​ ៣​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ CHEN​ BING​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ចិន​ លិខិតឆ្លងដែន​លេខៈ​ EE៧២៨៥៨០៣​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ មិន​ពិតប្រាកដ​ (​សហចារី​)​។​ ទី​២-​ឈ្មោះ​ ZHAO​ QINGSONG​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជនជាតិ​ចិន​ លិខិតឆ្លងដែន​លេខៈ​ ED០៤៣០១២៧​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ មិន​ពិតប្រាកដ​ (​ជន​ដៃដល់​កាន់​កាំភ្លើង​ភ្ជង់​គំរាម​ជន​រង​គ្រោះ​)​។​ និង​ទី​៣-​ឈ្មោះ​ ZUO​ GUO​ XING​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ចិន​ លិខិតឆ្លងដែន​លេខៈ​ EE៧២៩៩៩៩០​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ មិន​ពិតប្រាកដ​ (​សហចារី​)​។​

​វត្ថុ​តាង​ចាប់​យក​បាន​បន្ថែម​៖​ កាំភ្លើងខ្លី​ ១​ដើម​ ម៉ាក​ RUGER​ SR9c​ លេខ​ឈូស​ចោល​ មាន​បង់​ ១​ និង​គ្រាប់​៤​គ្រាប់​ កូន​កាំ​ប៉ិត​ស្នៀត​១​ដើម​ និងស្រោមដៃ​១​គូរ​។​

​ប្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​ស្នងការដ្ឋាន​ ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​សាកសួរ​យក​ចម្លើយ​ និង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង