ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង ស្វែងយល់ពីបច្ចេកទេសដោះមីន ដោះគ្រាប់បែក ទម្លាក់ពីយន្តហោះ របស់អាមេរិក

117


ភ្នំពេញ៖ ប្រតិភូមន្ត្រីកូរ៉េខាងជើង បានអញ្ជើញមកស្វែងយល់ ពីបច្ចេកទេសដោះមីន នៅកម្ពុជា ជាពិសេសការដោះគ្រាប់បែកទម្លាក់ ពីលើយន្តហោះ របស់អាមេរិក។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា “ថ្មីៗនេះ​ កាកបាទក្រហមអន្តរជាតិ​ បានដឹកនាំគណៈប្រតិភូកូរ៉េខាងជើង​ មកសិក្សាស្វែងយល់ ពីបច្ចេកទេសបោសសម្អាតគ្រាប់មីន ​និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ជាមួយអង្គភាពស៊ីម៉ាក់។ ហើយអ្វីដែលគណ:ប្រតិភូកូរ៉េខាងជើងចាប់អារម្មណ៍ខ្លាំង គឺបច្ចេកទេសបោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះ”។

សូមបញ្ជាក់ថា គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ សល់ពីសង្រ្គាម រហូតដល់២,៧លានគ្រាប់ ប្រមាណ៧០ភាគរយ នៃគ្រាប់មីន ដែលបន្សល់ទុក និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុប ដែលមានគ្រាប់មីន៕

អត្ថបទដែលជាប់ទាក់ទង