ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខេត្តព្រះវិហារ​បាននឹងកំពុងតែ​មមាញឹក​ តុបតែង​ កែរលំអរទីសាធារណ:​ សួនច្បារ​ ក្នុង​ក្រុង ដើម្បីអបអរសាទរ​ ខួបទី​ ៤០​ ទិវាជ័យជម្នះ​ ៧​ មករា​

140
ព្រះ​វិហារ៖  ប្រធានមន្ទីរសាធារណករនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងថា នៅថ្ងៃទី​០៣ មករា២០១៩នេះ រដ្ឋបាល​ខេត្តព្រះវិហារ​ បាននឹង កំពុងតែ​មមាញឹក​ ក្នុងការរៀបចំ​តុបតែង​ កែរលំអរទីសាធារណ:​ សួនច្បារ​ ក្នុង​ក្រុង​ព្រះ​វិហារ​ ដើម្បីអបអរសាទរ​ ខួបទី​ ៤០​ ទិវាជ័យជម្នះ​ ៧​ មករា​ (៧ មករា ១៩៧៩ _៧ មករាឆ្នាំ២០១៩ ។
  លោកបានបញ្ជាក់ទៀតថា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត​ និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជានោះ​ ទិវាជ័យជម្នះ​ ៧ មករា​ ត្រូវបានប្រជាជនយើងទូទាំងប្រទេសប្រារព្ធឡើងជារៀងរាល់ឆ្នាំ​ ក្នុងស្មារតីចងចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ។
   “ថ្ងៃ​ជ័យជំនះ ៧ មករា​ គឺជាថ្ងៃកំណើតទី ២របស់ប្រជាជនកម្ពុជា​ មានជ័យជម្នះ ៧ មករា​ ទើបប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ”​ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ​ ដែលគ្មានអ្នកណាអាចបំភ្លៃ​ និងបំផ្លាញបានឡើយ។
  ដូច្នេះយើងត្រូវរួមគ្នាការពារអោយបានដាច់ខាតនូវសន្តិភាព​ សន្តិសុខ​ និងស្ថេរភាពនយោបាយ​ យើងរួមគ្នាពង្រឹងឯករាជ្យជាតិ​ ហើយប្ដេជ្ញាបន្តកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទដែលជាប់ទាក់ទង