ការសិក្សាវាយតំលៃផលប៉ះពាល់បរិស្ថាន និងសង្គមលើគំរោងអភិវឌ្ឍន៏ផ្លូវដែកក្នុងរាជធានីភ្នំពេញប្រវែង១៨គីឡូម៉ែត្ររបស់ក្រសួងសាធារណៈការ
ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនភីភីអាយស៊ី រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការផ្សព្វផ្សាយលទ្ធផលស្ដីពីការសិក្សាវាយតំលៃផលប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញលើគំរោង អភិវឌ្ឍន៏ផ្លូវដែកក្នុងរាជធានីភ្នំពេញប្រវែង១៨គីឡូម៉ែត្ររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
ការផ្សព្វផ្សាយលទ្ធផលស្ដីពីការសិក្សាវាយតំលៃផលប៉ះពាល់ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣មករា ក្រោមវត្តមាន លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។បនៅសាលារាជធានីភ្នំពេញ។
លោកហួត ហៃ បានលើកឡើងថា គំរោងអភិវឌ្ឍន៏នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនយានយន្តក្នុង ប្រទេសកម្ពុជាដែលកើនឡើងយ៉ាងឆាប់រហស័គិតជាមធ្យមប្រមាណ១៨,៧%ក្នុង១ឆ្នាំ ដោយចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៦។ការកើនឡើងនូវចំនួនយានយន្តនេះបានធ្វើអោយទំហ៊ំចរាចរណ៏តាមមហាវិថីធំៗក្នុងរាជធានីភ្នំពេញក៏មានការកើនឡើងដែរគឺប្រមាណ៦,៨%ក្នុង១ឆ្នាំ។
លោកហួត ហៃ បានបន្តថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរនេះ រាជរដ្ឋាភិបាលបានស្នើទៅរាជរដ្ឋភិបាលជប៉ុនតាមរយះអង្គការJICA អោយជួយកែសំរួលផែនការមេនៃផ្លូវដឹកជញ្ជូនក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់។
នៅរាជធានីភ្នំពេញប្រសិនបើគ្មានវត្តមានផ្លូវដឹកជញ្ជូនដោយស្វ័យប្រវត្តិនោះទេ ការកកស្ទះចរាចររបស់ផ្លូវនានាក្នុងរាជធានីភ្នំពេញនឹងមានទំហ៊ំ៨២,២%នៅក្នុងឆ្នាំ២០៣៥ ផ្ទុយមកវិញ ទំហំនេះនឹងមានការធ្លាក់ចុះមកត្រឹម៦៩,៤%នាឆ្នាំដដែល ប្រសិនបើផ្លូវដឹកជញ្ជូនដោយស្វ័យប្រវត្តិត្រូវបានកសាងឡើងហើយល្បឿននៃការ ធ្វើដំណើរតាមបណ្តោយមហាវិថីហ្សាលឌឺហ្គូល,មហាវិថីសម្តេចមុនីរ៉េត, ផ្លូវវេងស្រេង,កំណាត់មហាវិថីសហពន្ធ័រុស្ស៊ី,កំណាត់ផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវទំនប់កប់ស្រូវនឹងត្រូវបន្ថែមល្បឿនពី៩,២គីឡូម៉ែត្រទៅ១២,១គីឡូម៉ែត្រក្នុងមួយម៉ោងប្រសិនបើផ្លូវដឹកជញ្ជូនដោយស្វយ័ប្រវត្តិត្រូវបានកសាងឡើង។ជាមួយគ្នានេះក៏ត្រូវមានការសិក្សាវាយតំលៃពីហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនៃគំរោងនេះផងដែរ៕