ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនដាក់ពន្ធនាគារ មុខសញ្ញា​២នាក់ ជាក្រុម​ឆបោក​ប្រាក់ មានការចាត់តាំងតាម​របៀបខ្ចីប្រាក់

84


កំពង់ស្ពឺ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់សឺ្ព បានឲ្យដឹងថា នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៩ ជនល្មើស២នាក់ ប្រើល្បិចក្លែងឯសារធនាគារ បោកលុយបាន៧០.០០០ដុល្លារ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ។

លោកហង់ ស៊ីថា ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យទាំងពីរនាក់ ឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រីអាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្រុម១៦ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា និងឈ្មោះស៊ុន សុភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងបញ្ចាំ CX ស្នាក់នៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទ ឆបោក (ប្រាក់) ប្រព្រឹត្តទៅនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលរពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ , ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ លោកចៅក្រម ក៏បានបង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តកំពង់ស្ពឺ ឬមណ្ឌលឃុំខ្លួន ទទួលយកជននេះ និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ បា​នបើកប្រតិបត្ដិការ​ស៊ើប​អ​ង្កេត​ស្រាវជ្រាវ​តាមបណ្ដឹងរបស់ជនរងគ្រោះ​ និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័​ន្ធចំ​នួន​ ២​ នាក់​ ៖
១-ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​ ភេទស្រី​ អាយុ​ ៣៧ឆ្នាំ​ រស់​នៅ​ផ្ទះ​លេខ​ 84E1​ ផ្លូវ​លេខ​១៤១​ ក្រុម​ទី៦​ សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ដើរតួរ​ជាអ្នកខ្ចីប្រាក់​ (ធ្វើ​ជាកូនបំណុល​)​។
២-ឈ្មោះ​ស៊ុន​ សុភា​ ភេទប្រុស​ អាយុ​ ២៩ឆ្នាំ​ រស់​ នៅ​ភូមិ​អណ្ដូង​ ឃុំត្រពាំ​ងគង​ ស្រុក​សំរោង​ទង​ខេ​ ត្ត​កំពង់​ស្ពឺ​ ​ដើរ​តួ​ ជាអ្នកសម្របសម្រួលលើការរក​អ្នកមានប្រាក់​(ជំនួយ​ ការ​ផ្នែក​ច្បាប់​ និងធានាផ្នែកហិរញ្ញវត្ថុ​)​ ចំណែក​បក្ខពួក​មួយចំ​នួន​ទៀត​បានគេ​ចខ្លួន​។
រឿងរ៉ាវ​ដំបូង​នោះគឺក្រុមគេដើរតួស្វែងរកអ្នកមាន​ប្រាក់​ និងប្រកបមុខរបររកស៊ីចងការប្រាក់​ បន្ទាប់​មកផ្ដល់លេខទូរ​ ស័ព្ទអោយទៅបក្ខពួក​ខ្លួន​ខ្ចីប្រា​ក់​ ទូរ​ស័ព្ទ​ប្រាប់​ថាមានគេចង់ខ្ចីប្រាក់បង់​ផ្ដាច់នៅតា​មធនាគារឯកជន​ ដើម្បីសុំខ្ចីបន្ដទៀត​ដោយ​គេខ្ចីរយៈពេលខ្លីទេនិងផ្ដល់ការប្រាក់ខ្ពស់​។ បន្ទាប់​ពី​ទំ​នាក់ទំនង​គ្នា​រួចគឺគេបាននាំមនុស្សម្នាក់​ដើ​រតួជាអ្នកធ្វើឯកសារ​ខ្ចី​ប្រាក់​អតិថិជន​កន្លងមក​)​ដើម្បី​ឲ្យ​ម្ចាស់​បំណុល​ចង់សួរនាំថា​តើប្រាក់ដែ​លត្រូវផ្ដល់មកវិញបាន​ លឿនទេ​? ប៉ុន្មា​នថៃ្ងដែរ​ ពេលនោះ​ក្រុម​គេដែលបាន​ រៀបចំ​រួចជា​ស្រេច​ បានឆ្លើយថាឯកសារនេះមិនយូរទេឆាប់ៗ​ ២​ ឫ​ ​៣​ថៃ្ង​បានលុយហើយ។បន្ទាប់​ពីបានប្រាក់ពីម្ចាស់បំណុ​ល​រួចគឺគេបានណាត់ថានៅពេលខាងធនា​គា​រហៅ​បើកប្រាក់ គឺគេនិងនាំម្ចាស់បំណុលទៅបើកប្រាក់ផ្ទាល់តែ​ម្ដងកុំអោយពិបាកយកមកសង​ដ​ល់ផ្ទះ​ ប៉ុន្តែ​នៅ​ពេល​ដល់ថៃ្ងណាត់ គឺគេបាននាំ​ម្ចាស់បំណុល​ទៅ​មែន​ តែទៅដល់ធនាគារ​ ពួកគេ​ប្រើ​ល្បិចមួយទៀត គឺធ្វើភ្លេចយកអត្ដសញ្ញាណប័ណ្ណជាដើម (ឈ្មោះ​ ម៉ា​ រ័ត្ន​មុន្នី​) គេបានសុំពេលម​ក​យ​កឯកសារនៅផ្ទះ​ រួច​ក៏គេ​ចខ្លួនរហូត​ (រឿងច​ម្លែកបំផុតគឺម្ចាស់បំណុល​មុនឲ្យប្រាក់ខ្ចី គឺគាត់​ចង់មើលឯក​សារដែលកូន​បំណុល​ជំពា​ក់​ខាងធនា​គា​រមួយ​ណា​ ហើយលុយ​ដែលនៅ​ស​ល់មានប៉ុន្មានជាក់ស្ដែង​ តែឯកសារ​ដែលគេយ​ក​មកបង្ហាញ​នោះ គឺជាឯកសារក្លែង​ទាំ​ងអស់ដែលឈ្មោះស៊ុន​សុភា​ ជាអ្នករៀបចំអោយ។
តាមការបញ្ជាក់ពីលោក​វរសេនីយ៍ឯក​ សម​ សាក់​ នាយ​កា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ថាក្រុមនេះ​នៅមានបក្ខពួកមួយចំនួនទៀត​ ដែលខាងជំនាញ​កំពុង​តែបន្ដនីតិវិធីស្រាវជ្រាវដើម្បីធ្វើការឃាត់ខ្លួ​ន​ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ​៕

ជាការសំណូមពររបស់ជំនាញ​ ជូនដល់បងប្អូនប្រ​ជាពលរដ្ឋដែលមានមុខរបររកសុីចងការប្រាក់ល​ក្ខណៈឯកជន​ សូមមេត្ដាប្រុងប្រយ័ត្ននិងពិនិត្យមេី​លមនុស្ស​ ឯកសារអោយបានជាក់លាក់មុននិងផ្ដល់ប្រាក់កម្ចីជូនទៅកូនបំណុល​ ព្រោះបច្ចប្បន្នក្រុមនេះមានបណ្ដាញនិង​មេក្លោង​ជាអ្នក​មានអំ​ណាច​ ខ្លាំងនៅពីក្រោយខ្នង​ពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺពួកគេមិន​ព្រមឆ្លើយដាក់មេ​ក្លោងជាដាច់ខាត​ និយាយ​រួម​ខ្លាំងជាងមេចោរប្លន់ទៅទៀត​ ដោយពួក​ គេត្រូវបានមេក្លោងបញ្ចេះថានេះជារឿងកិច្ចសន្យាមិនមែន​រឿងព្រហ្មទណ្ឌនោះទេ​ ទោសមិនជាប់ពន្ធនាគារ​ទេ​ យ៉ាង​ច្រើន​គេ​ត្រឹម​ឲ្យ​តែ​សងប្រាក់ទៅដេីមបណ្ដឹងវិញតាម​លទ្ធ​ភាពតែប៉ុណ្ណោះ​ ត្រង់​ចំណុចនេះហេីយអ្នក​ដែល​ចាញ់បោ​ កគេ​គឺក្លាយជាឧបករណ៍របស់មេ​ក្លោង​ សំរាប់ប្រេីដេីរបោកប្រាស់ប្រាក់ពីជនរងគ្រោះ​ព្រោះតែជឿ​ការញុះញង់​ និងការធានាពី​មេ​របស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង