រង្វាន់ដើមឆ្នាំ ២០១៩មែនទេ? រកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ចំនួន២
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើផេកហ្វេសប៊ុកថា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩នេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ចំនួន២គ្រាប់ នៅទីតាំង២ខេត្ត ដែលកម្លាំងជំនាញស៊ីម៉ាក់ ត្រូវបានឆ្លើយតបបោសសម្អាត
លោកបានបន្តថា ទី១ ស្ថិតនៅតំបន់សាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិពោធិ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និង២. ស្ថិតនៅ ភូមិអូរចំណា ឃុំអូរឧកញ៉ា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា “នេះបានហៅថា ២ពិល ភ្លឺភ្នែកទាំងព្រឹក សុទ្ធតែជីកដីដោយគ្រឿងអេស្កាវ៉ាទ័រ ជួបគ្រាប់បែកទម្លាក់ពីយន្តហោះ បានកើតកី្តភ័យខ្លាចយ៉ាងខ្លាំង នេះសុទ្ធតែជាមហាសំណាងល្អ ចំពោះមនុស្សក្រោយសម័យសង្គ្រាម ដែលប៉ះមិនចំកន្លែងផ្ទុះ”៕