ឃាត់ជនជាតិថៃ២នាក់ បើកហាងលក់ទំនិញ បន្លំលក់គ្រឿងញៀន ជាង១គីឡូក្រាម នៅបរិវេណកាស៊ីណូប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ហាញមុខ ជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិថៃ ប្រុសស្រី២នាក់ បើកហាងលក់ទំនិញ បន្លំបង្កប់លក់គ្រឿងញៀន នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត ដោយបង្រ្កាបចាប់ឃាត់ខ្លួន និងដកហូតគ្រឿងញៀន៧ប្រភេទ សរុបជាង១គីឡូក្រាម។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបបានជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិថៃប្រុសស្រី២នាក់ បើកហាងលក់ទំនិញ បំភាន់ភ្នែកសមត្ថកិច្ចបន្លំបង្កប់ចែកចាយលក់គ្រឿងញៀន ជាងមួយគីឡូក្រាមនៅក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត ដែល
ប្រតិបត្តិ ការបង្រ្កាបគ្រឿងញៀនបានធ្វើឡើង កាលពីរំលងអធ្រាត្រថ្ងៃឆ្លងឆ្នាំ២០១៨ ឈាន ចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕