ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាការពារម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅលើអង្រឹង

88

ខេត្តបាត់ដំបង ៖ ប្រជាការពារម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយយកកាំភ្លើងវែង M១៦ បាញ់សម្លាប់ នៅលើអង្រឹង កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចំណុចក្រុមទី៣ ភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីធ្វើអត្តឃាតមួយនេះ ដោយសារមានជម្លោះ ក្នុងគ្រួសារតែបន្តិចបន្តួច។ ជននោះ ឈ្មោះ ញ៉ែម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ប្រជាការពារ រស់នៅភូមិ-ឃុំ កើតហេតុ ។ កម្លាំងស្នងការនគរបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ ករណីឃាតកម្មនេះ និងស្វែងរកមូលហេតុអំពីការ ប្រើប្រាស់អាវុធខុសភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង