ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ ត្រង់ចំ​ណុចពេជ្រនិល​ បណ្ដាលខូចខាតរថយន្ដជាច្រេីនគ្រឿង ​របួ​ស​៨នាក់ និងស្លាប់មនុស្ស​ម្នាក់​

87

កំពង់​ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង​១២.៣០នាទី​ថៃ្ងទី​៣-​១-២០​១៩​ មានករណីគ្រោះថ្នាក់ចរា​ច​រ​ នៅ​ចំណុចគីឡូម៉ែត្រ​ ១០​៥​-១០៦​ លេីកំ​ណា​ត់ផ្លូវជាតិ​លេខ៤​(ពេជ្រ​និល) ក្នុងភូមិទី ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ រថយន្តមួយគ្រឿង​ ម៉ាក Hino ព​ណ៌​ ស ពាក់ផ្លាកលេខ​ ព្រះសីហនុ​ 3A.2424 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាសយដ្ឋាន ចុះរត់គេចខ្លួនបាត់។

បង្កឲ្យក​ក​ស្ទះ​ចរាចរណ៍​ ខូចខាតរថយន្ដ​ ១៧​ គ្រឿង​ របួស​មនុស្ស​ ៨​នាក់ និងស្លាប់ម្នាក់ភេទប្រុស នៅ​នឹងកន្លែងកេីតហេតុ​ ចំណែក​អ្ន​ករ​បួសត្រូវបាន កង​ក​ម្លាំងនគរបាលចរាចរណ៍ខេត្ដ និ​ងស្រុកបញ្ជូនមក​កាន់មន្ទីរពេទ្យ​​សង្រ្គោះ​បន្ទា​ន់។
មូលហេតុ​ បណ្ដាលមកពីមានរថយន្ដដាច់ហ្វាំង​ (ខូ​ចលក្ខ​ណៈបច្ចេកទេស​)​ ធ្លាក់​ចុះមកកៀររថយន្ដ​តែម្ដង។

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គ​របាល​ខេត្ត​ បាន បញ្ជាឲ្យកង​កម្លាំងនគរបាល​ច​រា​ចរណ៍​ខេត្ត​ កម្លាំងនៅមូលដ្ឋានជួយសម្រួលចរាច​រណ៍ និងសង្រ្គោះបន្ទាន់ ដល់អ្នករង​របួស​ទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនៅអាចយកទៅកាន់ខេត្ដកំពង់ស្ពឺ​ ឬរាជធានីភ្នំពេញ តាម​លទ្ធភាព​អាការៈអ្នករបួស​ ដាច់ខាត​យ៉ាងណា ត្រូវ​តែម្ចាស់ការលេីកិច្ចការនេះបន្ទាន់និងចាំបាច់បំផុត​។
ជំនាញ​ចរាចរណ៍​កំពុង​អន្ដរគមន៍​ ស្ទួចយកមករក្សា​ទុក នៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច​ ដេីម្បី​កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង