ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា នៅបរិវេណជុំវិញស្តាតអូឡាំពិក

101

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករានេះ បានចេញសេចក្ដីជូនដំណឹង​ ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ស្ថិតនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។

តាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យទិវាជ័យជម្នះនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ព្រឹក រហូតដល់កម្មវិធីប្រារព្ធទិវាត្រូវបានបញ្ចប់។

រដ្ឋបាលរាជធានី សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ទាំងអស់យោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តន៍តាមខ្លឹមសារជូនដំណឹង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង