ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វា​ជា​ប្រវត្តិសាស្ត្រ​ដែល​ខេត្ត​ព្រះសីហនុ​ភ្ញៀវទេសចរ​​ធ្លាក់ចុះ​រហូតដល់​២៥.៨៨% ក្នុង​ឪ​កាស​ពិ​ពី​បុណ្យ​ឆ្លងឆ្នាំ​២០១៨/ ២០១៩​

90

​​ខេត្ត​ព្រះសីហនុ​៖​ វា​ជា​ប្រវត្តិសាស្ត្រ​ហើយ ដែល​ខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវទេសចរ​ធ្លាក់ចុះ​រហូត ដល់​២៥.៨៨ %​ក្នុង​ឪ​កាស​ពិ​ពី​បុណ្យ ឆ្លងឆ្នាំសកល ឆ្នាំ​២០១៨ / ២០១៩ ស្របពេល​កំណើនសេដ្ឋកិច្ច និង ការ​អភិ​វ​ឌ្ឌ្យ​​មានការ​កើនឡើង​យ៉ាងគំហ៊ុក នា​រយះពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ ​យោងតាម​ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​ ខេត្ត​ព្រះសីហនុ ក្នុងឪកាសបុណ្យសកល ឆ្លងឆ្នាំ ២០១៨/២០១៩ ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី៣១ ដល់​ថ្ងៃទី២ ខែមករា ២០១៩។
លោក វ៉េង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ខេត្ដ​ព្រះសីហនុ បានបញ្ជាក់ថា៖ ​រយះពេល​បី​ថ្ងៃ​ នៅខេត្ត​ព្រះសីហនុ ​ទទួលភ្ញៀវ​ទេសច​រណ៍​សរុប​ប្រមាណ ៦៣,០០០ ម៉ឺន​នាក់ ថយចុះ​២៥.៨៨% ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ៥០,២៣០​នាក់ ថយ ចុះ ៣២.០៧% ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​ប្រមាណ ១២,៧៧០​នាក់កើនឡើង​ប្រមាណ​១៥.៥៦%​។

​ភ្ញៀវទៅ​កំសាន្ត​ នៅតាម​បណ្តា​កោះមាន​ចំនួន​សរុប​៦,៤៨៩​នាក់​/ ស្រី​២,៨៥៥ នាក់ កើនឡើង ៨,៣៦% ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន៣,០០១​នាក់​/​ស្រី​១,២៣៥ នាក់ថយចុះ​៨៧.៨៩% និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៣,៤៨៨​នាក់​/​ស្រី ១,៧០០​នាក់​កើនឡើង ២៧.៧០%​។ ​ភ្ញៀវ​ទេសចរណ៍​ចូល​តាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​សរុប​៥,៤០០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៥០​នាក់ និង​បរទេស ៥,៣៥០​នាក់​ ។

​ នៅ​ថ្ងៃទី ២២ ខែ​វិច្ចិកា ឆ្នាំ​២០១៨ មាន​នាវា​ទេសចរណ៍​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន​០១នាវា មាន​ភ្ញៀវ​សរុប ១,៨៥៤​នាក់​/​ស្រី ៩៦១​នាក់ មាន​នា​វឹក​សរុប៧៩៣​នាក់​/​ស្រី​១២៧​នាក់​។

​ ភ្ញៀវ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានាៈ រមនីយដ្ឋាន​ក្បាលឆាយ​មាន​ចំនួន​សរុប​ប្រមាណ ៤,៧៩៥ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​បរទេស៦០​នាក់​ស្រី១៧ នាក់ -​រមនីយដ្ឋាន​ថ្ម​រូង​មាន​ភ្ញៀវ​សរុប​ប្រមាណ ១៨៨០ នាក់​ស្រី៥៦៤ នាក់ បរទេស ២៧០ នាក់-​រមនីយដ្ឋាន​ពិ​ច​និ​ច​មាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ១៨៥០ នាក់​ក្នុងនោះ​ភ្ញៀវ​បរទេស ៣៣០​នាក់ ស្រី ១០០​នាក់​។

​ បញ្ហា​តម្លៃ ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់នៅ​សណ្ឋាគារ​មួយចំនួន​មានការ​កើនឡើង​ចន្លោះ​ពី ២០% -៣៥% និង​ផ្ទះសំណាក់​មួយចំនួន​មានការ​កើនឡើង​ចន្លោះ​ពី៣០% ទៅ៥០%។​ចំណែក​ម្ហូបអាហារ​គ្រឿង​សមុទ្រ​មានការ​ឡើងថ្លៃ​ប្រមាណ ២០%​។

ការងារ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍ ដោយមាន​ការយក ចិ​ត្ដ​ទុកដាក់​និង​រៀបចំ​ផែនការ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ដ ដូចជា​ស្នងការ​ការ​នគរបាល​ខេត្ដ​និង​កងរាជអាវុធហត្ថ​ខេត្ដ​ព្រះសីហនុ​ធ្វើ​សន្ដិសុខ និង សុវត្ថិភាព​មាន​លក្ខណៈ​ល្អប្រសើរ ពុំមាន​ចោរឆក់ លួច និង​មនុស្ស​លង់ទឹក​ឡើយ​។

​បរិស្ថាន និង​អនាម័យ បរិស្ថាន​និង​អនាម័យ​សាធារណៈ​យើង​សង្កេតឃើញថា ​មាន​លក្ខណៈ​ល្អប្រសើរ​ដោយ​អាជីវករ និង​ភ្ញៀវ​ទេសចរណ៍​បាន​ចូលរួម​សហការ​វេច​ខ្ចប់​ទុកដាក់​សំរាម​តាម​ទីតាំង​ប្រមូល​សំរាម​ត្រឹមត្រូវ​។

​ជា​លទ្ធផល​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​រយៈពេល ៣​ថ្ងៃនេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដោយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​បាន​ចូល រួម​អបអរសាទរ​យ៉ាង​សប្បាយរីករាយ​ទោះបីជា​ពិធីបុណ្យ​នេះ មិន​មានការ​ប្រារព្ធ​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ព្រះសីហនុ​ក៏ដោយ​។​

​ ​ដោយឡែក​ទស្សនៈ​ភ្ញៀវទេសចរ​ណ៏ និង អ្នក​ខេត្ត​ព្រះសីហនុ​ជាច្រើន​បានបង្ហាញ​អារ​ម្ម​ណ៏​ស្រដៀង​គ្នា​ថា​ក្នុង​បុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ​នេះ ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ឈប់សំរាក​ជា ច្រើន​ថ្ងៃ ហើយ​មួយចំនួន​ក៏បាន​ទៅលេង​ស្រុកកំណើត មួយចំនួនទៀត​បាននាំគ្នា​ដើរលេង​នៅ តាម​ទីសាធារណៈ​ដែល​ប្រារព្ធ​ពិធីបុណ្យ នៅ​ទីក្រុង​ភ្នំពេញ និង​មួយចំនួនទៀត​នោះ គឺ​បានធ្វើ​ដំណើរ​កំសាន្ត​ទៅតាម​បណ្តាល​ខេត្ត​មួយចំនួន ដូចជា​ខេត្ត សៀមរាប និង​ខេត្ត ព្រះសីហនុ​ជាដើម​។​ប៉ុន្តែ​ដោយឡែក ខេត្ត​ព្រះសីហនុ គឺជា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដែលមាន​ទេសភាព​ដ៏​ស្រស់បំព្រង និង​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​។ អ្វីដែល​ស្លុតចិត្ត​ជាខ្លាំង​នោះ ក្រោយពី​មាន​កំនើន​ជន​ជាតិចិន​ជាច្រើន​មក តំបន់​នេះ​បានប្រែក្លាយ​ទៅជា​តំបន់​មួយ​ដែល​ប្រជាជន​ខ្មែរ មិនសូវ​ទៅលេង​កំសាន្ត ព្រោះ​ទាំង​ការ​ស្នាក់នៅ និង​ហូបចុក ពិតជា​មានតម្លៃ​ក្នុង​ក​ម្រឹត​មួយ​ដែល​ប្រជាពលរដ្ឋ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​។​ជាក់ស្តែង បើ​យើង​ក្រឡេក​មក​មើល​ទិដ្ឋភាព​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ដែលជា​បុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ របស់​ប្រទេស​កម្ពុជា​យើង គឺ​ពិត​ជាមាន​អារម្មណ៍​ថា ពិត​ជាមាន​ភាពស្ងប់ស្ងាត់​ខ្លាំងណាស់ ដែល​ខុស​កាលពីមុន គឺមាន​មនុស្ស​ច្រើន​កុះករ នៅ ពេលដែល​មានបុណ្យ​ទាន​ម្តងៗ ​៕

អត្ថបទដែលជាប់ទាក់ទង