ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចោទប្រកាន់ ថៅកែស្រ្តី និងគ្រូពេទ្យម្នាក់ នៅហាងកែសម្ផស្សឌែម៉ូគ្លីនិក 3បទល្មើស

142


ភ្នំពេញ​៖ លោកស្រីហូវ ដាណេ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកនិងឈ្មោះពៅ ស៊ីណាត ជាគ្រូពេទ្យផ្នែកដេរវះកាត់ប្រដាប់ភេទនារីឲ្យដូចហ្ស៊ីន ប្រចាំគ្លីនិកឌែរម៉ូ នៅថ្ងៃទី៤មករានេះ ត្រូវបាន លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ ចោទប្រកាន់ ៣បទល្មើស គឺបទគំរាមហែកកេរ្តិ៍ និងបទកំហែងយក និងបទប៉ះពាល់សិទ្ធិខាង​រូបភាព នៃបុគ្គល រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។

នៅព្រឹកថ្ងៃទី៤​ ខែ​មករា​ ស្ត្រីថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក និងស្រ្តីម្នាក់ទៀត ជាគ្រូពេទ្យផ្នែកដេរវះកាត់ ប្រចាំគ្លីនិក បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនខ្លួនមកតុលាការ ដើម្បី​សាកសួរករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សប្រដាប់ភេទ ដើម្បីគំរាមទារប្រាក់ ពីអតិថិជន។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា បទចោទប្រកាន់​ដែល​តំណាង​អយ្យការ​បានសម្រេច​ចោទ​លោកស្រី ហូ​វ ដា​ណេ ជា​ម្ចាស់​គ្លីនិក​ឌែ​ ម៉ូ និង​ឈ្មោះ ពៅ ស៊ីណាត ជា​គ្រូពេទ្យ​ដេរ​ខ្ជឹប​ប្រចាំ​គ្លីនិក​រួមមាន ៖
១-បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព ​នៃ​បុគ្គល តាម​មាត្រា​៣០២​ នៃ​ក្រម​ព្រហ្មទណ្ឌ។​
២-បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤​ នៃ​ក្រម​ព្រហ្មទណ្ឌ។​
៣-បទ​ការ​គំរាមកំហែង​ហែកកេរ្តិ៍ តាម​មាត្រា២៧២ និង​មាត្រា​២៧៣ នៃ​ក្រម​ព្រហ្មទណ្ឌ។​

លោកស្រីហូវ ដាណេ ត្រូវបានឃាត់ខ្លួន នាវេលាថ្ងៃត្រង់ថ្ងៃទី ៣ខែមករា ឆ្នាំ២០១៩នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការតាមច្បាប់ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញថា សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យ មានចេតនាទុច្ចរិត ក្នុងការប្រើប្រាស់រូបភាពវីដេអូ ពីសកម្មភាពក្រុមគ្រូពេទ្យវះកាត់ដេរប្រដាប់ភេទអតិថិជនឲ្យរួមតូចដូចហ្ស៊ីន ដើម្បីទុកបង្ខំទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនិងការមិនបង្ហោះរូបភាពលើបណ្ដាញសង្គម ហ្វេសប៊ុក ។ ជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា បានបើកហាងកែសម្ផស្សដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញ ដោយយកតម្លៃ៧០០ដុល្លារក្នុងម្នាក់។ លុះបានផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។


សូមជម្រាបថា ថៅកែ​ហាងកែសម្ផស្ស​ «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡា​ដ៍​ស្កឹមស្កៃមួយ ស្ថិតនៅ​ក្នុង​បុរី វិមាន​ភ្នំពេញ​ កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១៨។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង