ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្ដីសង្ឃឹមរបស់រឿម វណ្ណៈគឺត្រូវតែឈ្នះប៉ែត សេនឡេក

114

​ភ្នំពេញ:អ្នកប្រដាល់រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រៀមខ្លួន រួចជាស្រេចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ថៃប៉ែត សេនឡេក(Pert Senlek) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
​វណ្ណៈពេលនេះបើតាមការអះអាងពីលោកថៃ អ៊ូប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ មកថាគេខិតខំហ្វឹកហាតា់ខ្លាំងណាស់ ។ជាអ្នកប្រដាល់ដែលយកសង្វៀនប្រដាល់ ជារបរចិញ្ចឹមជីវិតរូបនេះក្ដីរំពឹងរបស់គេគឺយកឈ្នះប៉ែត សេនឡេកឲ្យទាល់តែបាន ។
​ប្រមាណ២ឆ្នាំនេះវណ្ណៈស្រុតចុះខ្លាំងដោយសារតែគេមិនសូវចូលក្លិបដើម្បីហ្វឹកហាត់ ។ ដោយសារតែមិនសូវហាត់បែបនេះហើយទើបអ្នកប្រដាល់រូបនេះតែងតែជួបបរាជ័យ ដោយត្រូវគូប្រកួតវ៉ៃឲ្យសន្លប់ ។ ជាមួយនឹងការបរាជ័យផ្ទួនៗនេះ ទើបធ្វើឲ្យមន្ត្រីខាងផ្គូរផ្គងរារែកក្នុងការរក គូឲ្យគេប្រកួតនោះ។វណ្ណៈមានប្រវត្តិប្រកួតចំនួន៦៨ដងឈ្នះ៥២ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។

​ចំពោះអ្នកប្រដាល់ថៃប៉ែត សេនឡេកវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនដឹងថាគេខ្លាំងឬខ្សោយឡើយតែ គេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥០ដង និងចាញ់១ ដង ។នរណាឈ្នះក្នុងការប្រកួតដ៏អស្ចារ្យនេះ ?
សារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលមួយរយៈនេះគេហាក់ដូចជា មានការរីកចម្រើនឡើងវិញនោះត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះណាន(NAN) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។​ណានទើបតែមកប្រកួតស្រុកខ្មែរលើកដំបូងនេះទេ គេមិនដឹងថាអ្នកប្រដាល់ឆ្លងដែនរូបនេះខ្លាំងឬខ្សោយឡើយ តែទំនងជាមិនខ្សោយនោះទេ ។គេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៥ដង ចាញ់៩ដង និងស្មើពិន្ទុ ១ ដង ។
​សារឿន ចាន់ជាអ្នកប្រដាល់ដែលចូលចិត្តប្រើ និង ជង្គង់ដើម្បីផ្ដួលគូប្រកួត ។អ្នកប្រដាល់រូបនេះបើគូប្រកួតបុកខ្លាំងនោះកម្លាំង របស់គេនឹងធ្លាក់ចុះនៅទឹកទី៣ហើយនៅទឹកទី៤ លទ្ធភាពប្រកួតរបស់គេនឹងលំបាក ។គេមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៧៩ដង ចាញ់ចាញ់១៨ដង និងស្មើពិន្ទុ ២ ដង ។នរណាជាអ្នកខ្លាំងលើសង្វៀន ?

អត្ថបទដែលជាប់ទាក់ទង