រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លូវខូច សំបុកមាន់ តាមបណ្តាផ្លូវនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បាន១៧.៣៦០ម៉ែត្រការ៉េ










សំបុកមាន់ តាមបណ្តាផ្លូវនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានសរុបចំនួន១៧.៣៦០ម៉ែត្រការ៉េ ហើយ ដើម្បីសម្រួលដល់ការធ្វើការដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី០៥ មករានេះថា សម្រាប់ការងារជួសជុលផ្លូវខូចប្រភេទសំបុកមាន់ តាមបណ្តាផ្លូវនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកដល់ពេលនេះ យើងអនុវត្តបាន
សម្រេចចំនួន១៧.៣៦០ម៉ែត្រការ៉េហើយ ក្នុងនោះរួមមាន ៖ ១)ផ្លូវលេខ៦ ចាប់ពីរង្វង់មូលព្រហ្មបាយ័នដល់មុខមជ្ឈមណ្ឌលសើស្បែកមានផ្ទៃក្រឡា ២.៧៨១ម៉ែត្រការ៉េ។ ២)ផ្លូវលេខ១៣០ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្សារថ្មី មានផ្ទៃក្រឡា ៦៦៤ម៉ែត្រការ៉េ។
៣)ផ្លូវលេខ៩៤ ចាប់ពីវិថីព្រះស៊ីសុវត្ថិ មកដល់វត្តភ្នំ មានផ្ទៃក្រឡា ៤៥១ម៉ែត្រការ៉េ។ ៤)ផ្លូវលេខ១៦៩ ចាប់ពី១១៨ មកដល់រង្វង់មូលនាងគង្ហីង មានផ្ទៃក្រឡា ១៥៧ម៉ែត្រការ៉េ។ ៥)ផ្លូវលេខ១៣ ចាប់ពី១១៨ ដល់ផ្លូវ១៨៤ មានផ្ទៃក្រឡា ១៤៨ម៉ែត្រការ៉េ។ ៦)ផ្លូវលេខ២១៧ ចាប់ពីស្ពានភូមិម័ល មកដល់ផ្លូវក្រវ៉ាត់ក្រុងទី២ មានផ្ទៃក្រឡា១.២៩៣ម៉ែត្រការ៉េ។ ៧)ផ្លូវលេខ២៧១ ចាប់ពីស្ពានអាកាស៧មករា មកដល់ស្ពានអាកាសក្បាលថ្នល់ មានផ្ទៃក្រឡា៣៥១ម៉ែត្រការ៉េ។ ៨)ក្រោមស្ពានអាកាស៧មករា មានផ្ទៃក្រឡា១៩៣ម៉ែត្រការ៉េ ។
៩)រង្វង់មូលសម្តេចព្រះសង្ឃរាជជួន ណាត មានផ្ទៃក្រឡា៦៥ម៉ែត្រការ៉េ។ ១០)ផ្លូវស្របស្ពានជ្រោយចង្វា ចាប់ពីវិថីព្រះស៊ីសុវត្ថិ មកដល់រង្វង់មូលកួចកាណុង មានផ្ទៃក្រឡា២៩៥ម៉ែត្រ។ ១១)មហាវិថីព្រះសីហនុ ចាប់ពីផ្លូវ៥១ មកដល់អាងទឹកអូឡាំពិក មានផ្ទៃក្រឡា១៩៣ម៉ែត្រការ៉េ។ ១២)ផ្លូវលេខ១៨៤ ចាប់ពីមហាវិថីព្រះនរោត្តម មកដល់វិថីព្រះស៊ីសុវត្ថិ មានផ្ទៃក្រឡា១៨៩ម៉ែត្រការ៉េ ។ ១៣)ផ្លូវលេខ១៩កែង២៤០ មានផ្ទៃក្រឡា៨៦ម៉ែត្រការ៉េ។ ១៤)ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្ស មកដល់វិថីព្រះស៊ីសុវត្ថិ មានផ្ទៃក្រឡា១៩៧ម៉ែត្រការ៉េ។ ១៥)មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម មកដល់២១៥ មានផ្ទៃក្រឡា៦៨ម៉ែត្រការ៉េ និងចាប់ពីសាលាខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវ២០០៤ មានផ្ទៃក្រឡា ១៩៦ម៉ែត្រការ៉េ។
១៦)ផ្លូវលេខ៨៦ ចាប់ពីមុខព្រះវិហាឥស្លាម មកដល់ផ្លូវ៤៧ មានផ្ទៃក្រឡា៣៩៦ម៉ែត្រការ៉េ។ ១៧)ផ្លូវលេខ៣៦០ ចាប់ពី១១៣ មកដល់មហាវិថីព្រះនរោត្តម មានផ្ទៃក្រឡា២២៧ម៉ែត្រការ៉េ ។ ១៨)ផ្លូវលេខ១៦៧ ចាប់ពីមហាវិថីម៉ៅសេទុង មកដល់៤៣២ មានផ្ទៃក្រឡា១៩៩ម៉ែត្រការ៉េ ។ ១៩)ផ្លូវលេដខ៤៣០ ចាប់ពីមហាវិថីព្រះមុនីរ៉េត មកដល់ ១៩៩ មានផ្ទៃក្រឡា៧៩ម៉ែត្រការ៉េ ។ ២០)ផ្លូវលេខ២១៥ ចាប់ពីមហាវិថីកម្ពុជាក្រោម មកដល់រង្វង់មូលអាងទឹក មានក្រឡាផ្ទៃ២២៧ម៉ែត្រការ៉េ ២១)ផ្លូវលេខ២១ ចាប់ពី១៨៤មកដល់មហាវិថីព្រះសីហនុ មានផ្ទៃក្រឡា៣៩១ម៉ែត្រការ៉េ ។ ២២)ផ្លូវលេខ៤៦៦ ចាប់ពីមហាវិថីព្រះមុនីវង្ស មកដល់ ១០៥ មានផ្ទៃក្រឡា ១.១៨៣ម៉ែត្រការ៉េ ។ ២៣)ផ្លូវលេខ១១៣ ចាប់ពី៣៦០ មកដល់មហាវិថីម៉ៅសេទុង មានផ្ទៃក្រឡា ២.១៨៣ម៉ែត្រការ៉េ ។ ២៤)ផ្លូវលេខ២១ ចាប់ពីមហាវិថីព្រះសីហនុ មកដល់ ២៩៤ មានផ្ទៃក្រឡា ១.៥៩៧ម៉ែត្រការ៉េ ។ ២៥)ផ្លូវលេខ១៦៣ ចាប់ពី១៨២ មកដល់២១៤ មានផ្ទៃក្រឡា១៩១ ម៉ែត្រការ៉េ។ ២៦)ផ្លូវលេខ១២៨ ចាប់ពីមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស៧មករា មានផ្ទៃក្រឡា ៦៥៩ម៉ែត្រការ៉េ ។
២៧)ផ្លូវលេខ៦៣ ចាប់ពីមហាវិថីព្រះសីហនុ មកដល់ ៤៦៦ មនាផ្ទៃក្រឡា ៤៤៧ម៉ែត្រការ៉េ ។ ២៨)ផ្លុវជុំវិញវត្តភ្នំ មានផ្ទៃក្រឡា ៥៣៨ម៉ែត្រការ៉េ ។ ២៩)ផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលវត្តភ្នំ មកដល់រង្វង់មូលកួចកាណុង មានផ្ទៃក្រឡា១៤២ម៉ែត្រការ៉េ ។ ៣០)វិថីសម្តេចសុធារស ចាប់ពីវិថីព្រះសុរាម្រិត មកដល់ ១៥៤ មានផ្ទៃក្រឡា ៣២៨ម៉ែត្រការ៉េ ។ ៣១)ផ្លូវលេខ២១៤ ចាប់ពី១៩ មកដល់ មហាវិថីព្រះមុនីវង្ស មានផ្ទៃក្រឡា
៤៦២ម៉ែត្រការ៉េ ។៣២)មហាវិថីព្រះមុនីរ៉េត ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ មកដល់រង្វង់មូលអាងទឹក មានផ្ទៃក្រឡា ៦៨៤ម៉ែត្រការ៉េ ។ សរុបចំនួន ១៧.៣៦០ម៉ែត្រការ៉េ៕