ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន ថៅកែហាងកែសម្ផស្ស “ឌែម៉ូគ្លីនិក” និង គ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក ដាក់ពន្ធនាគារ

110


ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនអ្នកស្រី ហូវ ដាណេ ថៅកែហាងកែសម្ផស្ស “ឌែម៉ូគ្លីនិក” និងស្រ្តីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

បើតាមបញ្ជាក់ឲ្យដឹងពី លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងគ្រូពេទ្យខាងលើនេះ ត្រូវបញ្ជូនទៅពន្ធនាគារ PJ នារសៀលថ្ងៃនេះតែម្ដង។

សូមជម្រាបថា ស្ត្រីថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក អ្នកស្រី ហូវ ដាណេ និងស្រ្តីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ គំរាមកំហែងហែកកេរ្តិ៍ បទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាពនៃបុគ្គល រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង