ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចោរម្នាក់ ឆក់កាបូបពីស្រ្តីម្នាក់

92


បាត់ដំបង៖ នារីម្នាក់បានរងគ្រោះ របួសធ្ងន់ធ្ងរបែកមុខមាត់ ដោយសារតែចោរឆក់កាបូបហើយគេចខ្លួនបាត់។ នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ចោរឆក់កាបូបនេះ ក្នុងរយៈពេលថ្ងៃក្រោយមក សមត្ថកិច្ចបានស្រាវជ្រាវ ឈានរហូតទៅចាប់ខ្លួនជនសង្ស័យម្នាក់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី​ ៧​ ​ខែ​ មករា​ ឆ្នាំ​ ២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែនការ​ងារ​ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញ ក្នុងផែនធ្វើការស្រាវជ្រាវ​និងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស ឆក់កាបូប​ មួយករណី ដែលបានកើតឡើង កាលពីថ្ងៃទី​៥​ ខែ​មករា​ ឆ្នាំ​ ២០១៩ ​នៅចំណុចភូមិវត្តរំដួល​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំ​បង​ ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ​ ឆុច​ វិន​ ភេទ​ប្រុស​ អាយុ​ ២៧​ ​ឆ្នាំ​ រស់នៅភូមិវត្តលៀប​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ក្នុងនោះស្រាវជ្រាវ​ដកហូតបាន៖ ទូរស័ព្ទ​ដៃចំនួន​២គ្រឿង កាបូបចំនួន១ ដែលជារបស់ជនរងគ្រោះ ម៉ូតូសង់កូរ៉េចំនួន១គ្រឿង ​ជាមធ្យោបាយជិះធ្វើសកម្មភាព។ រីឯជនរងគ្រោះឈ្មោះ​ សារី​ អាយុ​ ៣៦ឆ្នាំ​ រស់នៅភូមិព្រែកតាច្រែង​ ឃុំព្រែកនរិន្ទ ​ស្រុកឯកភ្នំ​ ខេត្តបាត់ដបង​ បានរងរបួសដួលបែកមុខមាត់ ត្រូវបាននគរបាលប្រគល់សម្ភារៈជូនវិញ។
ចំណែកជនស័ង្សយ និងវត្ថុតាង ពាក់ព័ន្ធផ្សេងទៀត បានរៀបសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង