នគរបាលធ្វើការដោះលែង ជនសង្ស័យពីរនាក់ ដោយសារ មិនមានភស្ដុតាង និងតម្រុយ ជាប់ពាក់ព័ន្ធករណី បាត់រថយន្ដកាមរី បាឡែននៅឃុំព្រះស្រែ
កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺ ជូនសាធារណជន ពាក់ព័ន្ធករណីនគរបាលធ្វើការដោះលែងជន សង្ស័យពីរនាក់ដែលនគរបាលបានឃាត់ខ្លួននិងបានបន្ដនីតិវិធី ៤៨ម៉ោងនៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក្រោយសាកសួរជនសង្ស័យទាំងពីរនាក់ មិនមានភស្ដុតាង និងតម្រុយជាប់ពាក់ព័ន្ធករណីបាត់រថយន្ដកាមរី បាឡែននៅឃុំព្រះស្រែ ស្រុកឧដុង្គ កាលពីថៃ្ងទី១ ខែមករា ឆ្នាំ២០១៩ នោះទេ នគរបាលស្នេីសុំគោលការណ៍តាមរយៈលោកស្នងការនិងបានការឯកភាពពីលោកស្រីព្រះរាជអាជ្ញា អនុញ្ញាតិឲ្យជនទាំងពីរនាក់វិលត្រឡប់ទៅផ្ទះវិញនិងចាត់ការនីតិវិធីបន្ដ។
សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍ថា រឿងលែងចោរប្លន់ ២នាក់ គឺព្រះរាជអាជ្ញាធ្វើតាម ការស្នើសុំរបស់លោកស្នងការ។
នៅក្នុងសេចក្តីថ្លែងការណ៍ លេខ ២៧ ស.ថ.ក/០១៩ របស់សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានផ្ញើរបាយការណ៍លេខ ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយស្នើសុំឲ្យ ព្រះរាជអាជ្ញា ដោះលែងជនសង្ស័យ ជាចោរប្លន់ ទាំង២នាក់នោះ វិញ ព្រោះគ្មានភស្តុតាងដាក់បន្ទុកនោះទេ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តស្នើសុំ ឲ្យលែងជនសង្ស័យចោរប្លន់ ទើបព្រះរាជអាជ្ញា សម្រេចឲ្យដោះលែង ដោយចារលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ ទោ ស្នងការ ដោយតម្រូវឲ្យ នគរបាល៖ ធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តតាមនីតិវិធី ត្រូវមានអ្នកធានាច្បាស់លាស់ និងឲ្យធ្វើកិច្ចសន្យាមិនប្រព្រឹត្តខុសច្បាប់។
អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សំណុំរឿង និងជនសង្ស័យទាំង២នាក់ សមត្ថកិច្ចមិនទាន់បញ្ជូនមកតុលាការដើម្បីចាត់ការនីតិវិធីនៅឡើយទេ ដោយសមត្ថកិច្ចថា ពុំទាន់មានភស្តុតាងគ្រប់គ្រាន់ លើការចោទប្រកាន់ជនសង្ស័យទាំង២នាក់ ។ ដូច្នេះតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ តម្រូវឲ្យ សមត្ថកិច្ចបញ្ជូនសំណុំរឿងជនសង្ស័យទាំង២នាក់ មកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យឆាប់បំផុត ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់សំណុំរឿងនេះ ត្រូវបាន បែកធ្លាយ ព័ត៌មានថា លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោះលែងជនសង្ស័យជាមុខសញ្ញាចោរ ប្លន់ ២នាក់ កាលពីថ្ងៃទី៤មករា២០១៩ ជាថ្នូរនឹងទឹកប្រាក់។អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យឆាប់បំផុត ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់សំណុំរឿងនេះ ត្រូវបាន បែកធ្លាយ ព័ត៌មានថា លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោះលែងជនសង្ស័យជាមុខសញ្ញាចោរ ប្លន់ ២នាក់ កាលពីថ្ងៃទី៤មករា២០១៩ ជាថ្នូរនឹងទឹកប្រាក់។
សូមជម្រាបជូនថា ក្រុមចោរប្លន់ ទាំង ២នាក់ ដែលនគរបាល ឃាត់ខ្លួនបាន ទី១ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងទី២ឈ្មោះ នោ ពន ភេទប្រុសអាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន កំពុងបើករថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ច រថយន្តខាងលើត្រូវ ពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះនោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នោ ពន យកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេ ធ្លាប់ធ្វើសកម្មភាព កាច់កម៉ូតូ នៅខេត្តព្រះសីហនុ ចំនួន ៣លើក យកមកលក់នៅឈ្មោះ នោ ពន។
នៅក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសចោរប្លន់ឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាងមួយចំនួន ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ
រួមមាន៖
-រថយន្តម៉ាកសាំយ៉ុងព័ណ័សពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន ១គ្រឿង និងគ្រឿងសោ។
នៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ច ដកហូតបាន ម៉ូតូ ម៉ាក សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន ១គ្រឿង។
លុះឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំង ២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ បានយក ប្រគល់វត្ថុតាងមួយចំនួន ទៀតរួមមាន៖
កូនសោ ប្រដាប់ឆ្កឹះសោម៉ូតូ ប្រដាប់កឹបស្លាកលេខ ជាដើម៕