ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនសសើរ ប្អូនស្រី ដេននី ក្វាន់ ស៊ូឈប់ឡានពេលធ្វើ ដំណើរតាមផ្លូវ ផ្ដល់ក្ដីស្រឡាញ់ដល់ជនពិការជិះរទះសុំទាន

131

ភ្នំពេញ ៖ អំពើល្អទោះតិចឬច្រើនក៏ជាអំពើល្អហើយ ធ្វើឲ្យយើងមានអារម្មណ៍ថា សប្បាយចិត្តពេលដែលបានជួយអ្នកដ៏ទៃ ។​ ដោយឡែកយើងធ្លាប់តែឃើញរូបភាព របស់បងស្រីកញ្ញា ដេននី ក្វាន់ ស្លៀកពាក់សិចស៊ី ប៉ុន្ដែធាតុពិតគាត់ជា មនុស្ស មានទឹកចិត្តសណ្ដោស សប្បុរសធម៏ ប្រណីចំពោះអ្នកក្រខ្សត់ណាស់ ! ដូចពាក្យចាស់លោកពោលថា កុំឲ្យមើលមនុស្សតែសំបកក្រៅ ។
ជាក់ស្ដែងថ្ងៃនេះហ្វេសប៊ុក របស់បងស្រីកញ្ញា ដេននី ក្វាន់ ដែលមានឈ្មោះ Choum Choumchann Chann បានឃើញបងប្រុសពិការ ម្នាក់អង្គុយលើរទេះរុញទាំង កណ្ដាលថ្ងៃក្ដៅហែង ក្នុងស្ថានភាពទឹកមុខស្រពាប់ស្រពោន ខណៈធ្វើដំណើរតាមផ្លូវទៅ ខេត្តក៏ចុះជូនថវិកាបន្ដិចបន្ដួច និងចំណីអាហារខ្លះផងដែរ។
គាត់បានសរសេររៀបរាប់ថា៖ ក្រោមមេឃតែមួយជិវិតមួយដូចគ្នា តែវាសនាខុសទៅវិញ
ខ្ញំពិតជាអាណិតអាសូរដល់បងប្រុសខ្លាំងណាស់ ដៃទាំងពីរប្រឹងរុញរទះទាំងមុខស្រពោន ទាំងកណ្តាលថ្ងៃក្តៅជិវិតបងប្រុសអេីយ ខ្ញុំនិយាយមិនចេញទេមាន តែពាក្យថាអាណិតស្រណោះ គាត់។ ជូនថវិកាគាត់ព្រមទាំង ចំណីអាហារទុកសំរាប់បងប្រុសញាំុតាមផ្លូវ ជួបគាត់តាមផ្លូវធ្វេីដំណេីរមកខេត្តសូមបងប្អូនកុំរេីសអេីងជនពិការណាគាត់ក៏មនុស្ស និងមានជិវិតមួយដូចយេីងគ្រប់ៗគ្នាដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង