ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លាប រដ្ឋា និង ម៉ន ព្រំម៉ាញឈ្នះគូប្រកួតទឹកទី៣ដូចគ្នា

276

ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ទម្ងន់៦០គីឡូក្រាមបានចាប់ផ្ដើមហើយនៅយប់ថ្ងៃទី៩មិថុនា ។

ព្រឹត្តិការណ៍នេះការប្រកួតមានតែ៣ទឹកប៉ុណ្ណោះហើយអ្នកចាញ់គឺហាលអាវ ឯ អ្នកឈ្នះត្រៀមខ្លួនដើម្បីឡើងទៅប្រកួតជុំទី២ទៀត ។នៅក្នុងការប្រកួតដំបូងនេះអ្នកប្រដាល់ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកបានយកឈ្នះជើងខ្លាំងលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធនៅទឹកទី៣ ។ជ័យជំនះនេះធ្វើឲ្យម៉ន ព្រំម៉ាញកក់កៅអីដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី២ទៀត ចំពោះលីន វីរៈត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមនេះហើយ ។

អ្នកប្រដាល់ចាន់ រក្សាដេលគេស្គាល់ជាទូទៅថាជាប្អូនថ្លៃអតីតអ្នកប្រដាល់ល្បីឈ្មញដេលសព្ធថ្ងៃក្លាយជាគ្រូបង្វឹកជម្រើសជាតិហើយនោះប្រកួតចាញ់អ្នកប្រដាល់ជាយដែនលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យនៅទឹកទី៣ដែរ ។

លាប រដ្ឋពេលនហគេកក់កៅអីសម្រាប់ឡើងប្រកួតជម្រុះនៅជុំទី២ទៀតហើយក្នុងខណៈដែលចាន់ រក្សាត្រូវខ្ទាតចេញពីការប្រកួតតែត្រឹមជុំទី១នេះ ។

ចំពោះការប្រកួតជាលក្ខណៈអន្តរជាតិវិញនោះង៉ែត រដ្ឋក្លិបតាព្រហ្មមានជ័យប្រកួតចាញ់អ្នកប្រដាល់ថៃផាតកា(Phat Ka)ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នាពេញ៥ទឹកមកនោះ ។សូមបញ្ជាក់ថារដ្ឋាបេលនេះបានក្លាយជាអ្នកប្រដាល់អន់មហាសែនអន់ព្រោះស្ទើតែជិតមួយឆ្នាំនេះការប្រកួតរបស់គេជួបបរាជ័យរហូត ។ទោះជាយ៉ាងណាក៏អ្នកប្រដាល់រូបនេះមានសំណាងច្រើនព្រោះតែងតែត្រូវមន្ត្រីផ្គូរផ្គងចាប់គូឲ្យប្រកួត ។

ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យប្រកួតឈ្នះអ្នកប្រដាល់ឈ្មោះខាំ ចាន់នីក្លិបដីឡូតិ៍មានរិទ្ធដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង