ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមតេក្វាន់ដូWTរាជធានីភ្នំពេញប្រកួតអបអរខួបទី៤០ថ្ងៃ៧មករា

121

​ភ្នំពេញ៖លោកជ័យ ចាបប្រធានសមាគមតេក្វាន់ដូWT(World Taekwondo)រាជធានីភ្នំពេញដែលជាស្ទីល

តេក្វាន់ដូរបស់ប្រទេសកូរេខាងត្បូងបានមានប្រសាសន៍ថាតេក្វាន់ដូWTនាពេលបច្ចុប្បន្ននេះជាកីឡារបស់ពិភពលោក

មានជាង២១០ប្រទេសដែលកំពុងធ្វើការហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត ។

​លោកថ្លែងបែបនេះនៅក្នុងឱកាសបិទការប្រកួតតេក្វាន់ដូWTជើងឯករាជធានីភ្នំពេញលើកទី៤ដើម្បីអបអរ

ខួបលើកទី៤០ថ្ងៃជ័យជំនះ៧មករា(១៩៧៩-២០១៩)នៅក្លិបតេក្វាន់ដូបឹងត្របែក ។សូមបញ្ជាក់ថាការប្រកួតនេះគឺជា

ជាការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីវ័យក្មេងដោយមានទាំងវិញ្ញាសាប្រយុទ្ធ និង មេគុន ។

​លោកបន្តថាសម្រាប់សមាគមតេក្វាន់ដូWTរាជធានីភ្នំពេញមានការទទួលខុសត្រូវចំពោះអាជ្ញាធរកីឡាពិ

សេសក្រសួងអប់រំយុវជននិងកីឡាព្រមទាំងខេមរសហព័ន្ធតេក្វាន់ដូWT។ក្នុងថានៈជាប្រទេសមួយនៃសមាជិកសហ

ព័ន្ធតេក្វាន់WTពិភពលោកនោះសមាគមតេក្វាន់ដូរាជធានីភ្នំពេញបានពង្រីកក្លិបដល់សាលារៀនទាំងរដ្ឋ ទាំងឯកជន

ហៃយក្លិបទាំងនេះសុទ្ធតែមានសមត្ថភាពបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនមកចូលរួមក្នុងការប្រកួតជើងឯកនានា

របស់ជាតិ និង របស់សហព័ន្ធ ។

តេក្វាន់ដូនាំឲ្យយើងមានសុខភាពល្អរឹងមាំកម្លាំងខ្លាំងក្លាបញ្ញាវាងវៃនឹងក្លាយជាមនុស្សដែលមានក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិទំាងមូល ក៏ជាជំហានមួយដើម្បីក្លាយជាកីឡាករ-កីឡាការិនិថ្នាល់និងជាកីឡាករ-កីឡាការិនិកម្រិតខ្ពស់ពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង