ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះ​គ្រាប់បែក​អត្តឃាត​វាយប្រហារ​មូលដ្ឋាន​របស់​ពួក​ឃឺ​ត​ នៅ​ប្រទេស​ស៊ី​រី​

116

​ ​Reuters៖ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​និយាយ​ថា​ កាលពី​ថ្ងៃ​ច័ន្ទ​ ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​របស់​ពួក​គេ​ បាន​សម្លាប់​មនុស្ស​មួយ​ចំនួន​ នៅ​មូលដ្ឋាន​យោធា​មួយ​កន្លែង​ ក្នុង​ទីក្រុង​ Raqqa​ ប្រទេស​ ស៊ី​រី​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​ដឹកនាំ​ដោយ​ពួក​ឃឺ​ត​ និង​គាំទ្រ​ដោយ​ អា​មេ​រិ​ក​ ។​ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF)​ ដឹកនាំ​ដោយ​ពួក​ឃឺ​ត​ បាន​និយាយ​ថា​ ជន​សកម្មប្រយុទ្ធ​ម្នាក់​ បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​គ្រាប់​ ដោយ​បាន​សម្លាប់​ជន​ស៊ី​វិល​ម្នាក់​ និង​បង្ក​របួស​ស្នាម​ដល់​ក្រុម​សកម្មប្រយុទ្ធ​របស់​ពួក​គេ​ជា​ច្រើន​នាក់​ ។​ ទោះបីជា​ ក្រុម​ SDF​ មិន​បាន​បញ្ជាក់​ថា​ ការ​បំផ្ទុះ​នេះ​កើតឡើង​នៅ​កន្លែង​ណា​ក៏​ដោយ​ ប៉ុន្តែ​ពលរដ្ឋ​នៃ​ទីក្រុង​ Raqqa​ ២​នាក់​ បាន​ប្រាប់​ Reuters​ ថា​ ពួក​គេ​បានលឺ​ស្នូរ​បំផ្ទុះ​មួយ​ នៅ​កណ្ដាល​ទីក្រុង​ ដែល​មាន​ការិយាល័យ​យោធា​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​នេះ​ ៕

អត្ថបទដែលជាប់ទាក់ទង