ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល​៥​ខែ​៤​ថ្ងៃ​ បង​មក​លេង​ដល់​ផ្ទះ​អូន​បាន​៣​ដង​ , កើតក្តី​ប្រច័ណ្ឌ​នឹង​ខាង​ប្រុស​ នាងជាគូដណ្ដឹង តាម​រករឿង​ដល់​ផ្ទះ​ជួល​

91

​ភ្នំពេញ​ ៖​ បុរស​ឈ្មោះ​ ឆោម​ សុផល​ អាយុ​២៤​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​នៅ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចំណែក​នារី​ម្នាក់​ឈ្មោះ​ ឈាង​ ច​ន្ថា​ អាយុ​២៣​ឆ្នាំ​ ជា​កសិករ​នៅ​ភូមិ​ចម្ការ​ហ្លួង​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ត្រូវជា​គូ​ដណ្តឹង​នឹង​គ្នា​ ហើយ​ នារី​ជា​គូ​ដណ្តឹង​កើតទុក្ខ​មិន​សុខចិត្ត​ ដោយសារ​តែ​ខាង​ប្រុស​មិនសូវ​ទៅ​លេង​ផ្ទះ​ខាង​ស្រី​ ក៏​កើតក្តី​ប្រច័ណ្ឌ​នឹង​ខាង​ប្រុស​ តាម​រករឿង​ដល់​ផ្ទះ​ជួល​ខាងលើ​ ព្រោះ​ខ្លាច​ខាង​ប្រុស​ជា​គូ​ដណ្តឹង​របស់​នាង​មាន​ស្រី​ថ្មី​ ក៏​បង្ក​ជា​ហិង្សា​ក្តិចខ្ញាំ​ដោយ​ក្រចកដៃ​ទៅ​លើ​បុរស​ជា​គូ​ដណ្តឹង​បណ្តាល​ឲ្យ​ដាច់​រលាត់​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ។​

​តាម​សម្តី​សាច់ញាតិ​ខាង​ប្រុស​បាន​ឲ្យ​ដឹង​ថា​ បុរស​និង​នារី​ទាំង​២​នាក់​ខាងលើ​ បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៨​កន្លង​មក​ តែ​ចាស់ទុំ​សងខាង​មិន​ទាន់​បាន​រើស​ពេលវេលា​សម្រាប់​រៀប​អាពាហ៍ពិពាហ៍​នៅឡើយ​ទេ​ ដោយ​ហេតុផល​ទុក​ឲ្យ​កូន​ក​ម្លោះ​កូនក្រមុំ​សន្សំ​លុយ​ឱ្យ​បាន​សម​ល្មម​អាច​ធ្វើ​ពិធី​មង្គលការ​បាន​ ទើប​រក​វេលា​ចូល​រោងការ​ជា​ក្រោយ​ ។​
​ប្រភព​ដដែល​និយាយ​ទៀត​ថា​ ក្នុង​រយៈពេល​៥​ខែ​៤​ថ្ងៃ​ គិត​មក​ដល់​ថ្ងៃ​កើតហេតុ​ ភាគី​ខាង​ប្រុស​ធ្លាប់​បាន​ទៅ​លេង​ដល់​ផ្ទះ​ខាង​ស្រី​៣​ដង​ដែរ​ តែ​ដោយសារ​ជាប់រវល់​នឹង​ការងារ​ខិតខំ​សន្សំ​លុយ​សម្រាប់​រៀប​ការ​ ទើប​អាក់​ខានទៅ​លេង​ផ្ទះ​នាង​ជា​គូ​ដណ្តឹង​ តែ​ក្នុង​ក្រអៅបេះដូង​មិន​បាន​គិត​បែកចិត្ត​ឃ្លាត​ពី​នាង​ឡើយ​ សំខាន់​គឺ​ខាង​ប្រុស​ខំ​សន្សំ​រក​លុយ​ដោយ​មិន​ចាប់អារម្មណ៍​ ហើយ​ក៏​មិន​នឹក​ស្មាន​ដល់​ថា​ គូ​ដណ្តឹង​របស់​គេ​ ស្រឡាញ់​រូបគេ​ យ៉ាងនេះ​សោះ​ ។​ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​៥​ ខែមករា​ លេចមុខ​នាង​ជា​គូ​ដណ្តឹង​រួម​ដំណើរ​ជាមួយ​សាច់ញាតិ​ មក​ដល់​បន្ទប់​ជួល​ហើយ​រករឿង​និង​ចោទប្រកាន់​រូបគេ​ថា​ បែកចិត្ត​ពី​នាង​ទើប​អត់​ទៅ​លេង​ដល់​ផ្ទះ​ និង​សង្ស័យ​ថា​ មាន​ស្រី​ថ្មី​ ហើយ​នាង​ជា​គូ​ដណ្តឹង​ទាមទារ​ដោះ​យក​ខ្សែ​.​ក​ ខ្សែដៃ​ និង​ចិញ្ចៀន​ប្លា​ទី​ន​របស់​គេ​ផ្ទាល់​ ដែល​ទ្រព្យសម្បតិ្ត​ទាំងនេះ​ ពុំ​មាន​ពាក់ព័ន្ធ​នឹង​លុយកាក់​មួយ​រៀល​ជាមួយ​គ្នា​ សរុប​ជា​ទឹកប្រាក់​ជាង​៥០០​ដុល្លារ​ ។​
​ចំណែក​ខាង​នារី​ជា​គូ​ដណ្តឹង​ ក្រោយ​ពី​ដោះ​យក​គ្រឿងអលង្ការ​ពី​ភាគី​ខាង​ប្រុស​ហើយ​ បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ទៀត​ តែ​ពេល​ទៅ​ដល់​មន្ត្រី​នគរបាល​សាកសួរ​ មិន​ទាន់​ដឹង​រឿង​ហេតុផល​ផង​ ស្រាប់តែ​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ ។​
​លុះ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​សាកសួរ​ដឹង​រឿងហេតុ​ ក៏​ផ្តល់​ជា​យោបល់​ដល់​ បុរស​ជា​គូ​ដណ្តឹង​ កុំ​ដល់​ថ្នាក់​ប្តឹងផ្តល់​គ្នា​អី​ រឿង​នេះ​ ទុក​ឲ្យ​ចាស់ទុំ​ ឪពុក​ម្តាយ​ទាំង​សងខាង​និយាយ​គ្នា​សិន​ ៕​

អត្ថបទដែលជាប់ទាក់ទង