ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុស២នាក់ លង់ទឹកស្រះស្លាប់

119

 

កណ្ដាល៖ ក្មេងប្រុស០២នាក់ ទើបអាយុ៧ឆ្នាំដូចគ្នា បានលង់ទឹកស្រះស្លាប់ ខណៈពួកគេនាំគ្នាលេងទឹកស្រះ។

គ្រោះថ្នាក់នេះ បានកើតឡើងថ្ងៃ‌ទី០៧ ខែមករា ឆ្នាំ២០១៩កាលពីម៉ោងជិត១១ថ្ងៃត្រង់ នៅចំណុចស្រះទឹកស្ថិតនៅក្នុងភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លុះដល់ថ្ងៃទី៨ខែ ឆ្នាំដដែល ទើបរកសព ក្មេងប្រុស២នាក់នោះឃើញ។

ចំពោះសពក្មេងប្រុស២នាក់នោះ រួមមានទី១ឈ្មោះ ម៉ុល រក្សា ភេទប្រុស អាយុ០៧ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំ
នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់) ឳពុកឈ្មោះ នងស្រស់ អាយុ២៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។  ម្តាយឈ្មោះ ខុមសៀម អាយុ២៨ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ និងទី២-ឈ្មោះមិ ធារ៉ា ភេទប្រុសអាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទី
លំនៅភូមិឃុំ កើតហេតុខាងលើ (ស្លាប់) ឳពុកឈ្មោះ មាស
ធារិទ្ធ អាយុ៣៣ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិ
ឃុំកើតហេតុខាងលើ។ ម្តាយឈ្មោះ រ៉ន ធី អាយុ៣២ឆ្នាំមុខរបរ
កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំកើត ហេតុខាងលើ។

បើតាមប្រភពបានឱ្យដឹងថា​ នៅថ្ងៃខែឆ្នាំ និងពេលម៉ោង ខាងលើឪពុកម្តាយ ជនរងគ្រោះបានចេញ ពីធ្វើការមកផ្ទះ មិនឃើញកូនក៍នាំគ្នាដើររកតែរក មិនឃើញរួច បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាល រដ្ឋបាលដីឥដ្ឋ។

លុះដល់ថ្ងៃទី០៨.០១.២០១៩ វេលាម៉ោង១០.៣០នាទី ឪពុកម្តាយជនរងគ្រោះ បានប្រទះឃើញសព កូនទាំងពីរ នៅក្នុងទឹក
ស្រះក៍នាំគ្នា ស្រង់យកមកផ្ទះនិងបានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ នគរបាលរដ្ឋបាលដីឥដ្ឋ។ បន្ទាប់ពីទទួលបានពត៌កំលាំងជំនាញ សហការជាមួយកំលាំងប៉ុស្តិអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ
និងក្រុមគ្រួសារ ជនរងគ្រោះចុះពិនិត្យ សាកសព និងបានបញ្ជាក់ថា ៖សាកសព ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សំគាល់ទេ។

តាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងជំនាញជនរង
គ្រោះស្លាប់ ដោយសារលង់ទឹក។ ចំពោះសពជនរងគ្រោះ បានប្រគល់ជូន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង