ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនកម្មករកម្មការិនីជិត២ម៉ឺននាក់នៅខេត្តតាកែវ

91


នៅព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាែកវ។

កម្មករ កម្មារិនី ដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។ ផលិតផលទាំងនេះសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង