រថយន្ដភ្លើងទំនើបដឹកអ្នកដំណើរប្រភេទខ្លី៣គ្រឿង មកពីប្រទេសមុិកសុិក ត្រៀមដាក់ឲ្យដំណើរការ នៅពាក់កណ្ដាលខែមករានេះ
ព្រះសីហនុ៖ រថភ្លើង ទំនើប របស់ ក្រុម ហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) របស់ អ្នក ឧកញ៉ា គិត ម៉េង បាន ដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ។
រថភ្លើង Tramway ស៊េរីទំនើបចំនួន៣គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ធ្វើការ បញ្ជាទិញពីប្រទេសម៉ិកស៊ិក ដើម្បីសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿង នេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើង រាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ហើយរថភ្លើងស៊េរីថ្មីនេះផងដែរក៏មានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារ ស្វ័យប្រវត្តិ ,ជណ្តើរ,កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក ,កន្លែងដាក់អីវ៉ាន់,ប្រព័ន្ធអ៊ីនធឺណិត Wifi ,ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ ។ សូមបញ្ជាក់ថា៖ រថយន្ដភ្លើងសេរីថ្មីនេះ បាននាំចូលដល់ក្រុងព្រះសីហនុ កាលពីថ្ងៃ០៨ មករា ឆ្នាំ ២០១៩ ត្រៀមដឹកមករាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ពាក់កណ្ដាលខែមករានេះ ៕