ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយប្លន់ថៅកែរបស់ខ្លួនយកលុយ១០ម៉ឺនដុល្លារ

220

​ភ្នំពេញ ៖ ថៅកែជាជនជាតិ​ចិន​ម្នាក់ ត្រូវអ្នកបើករថយន្ត​របស់​ខ្លួន​វាយ​ប្លន់​យកលុយ​អស់ ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​បើករថយន្ត​មកដល់​កន្លែង​ស្ងាត់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវលំ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ឃើញ​បុរស​២​នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-1763 មកដល់​ចំណុច​ផ្លូវ​លំស្ងាត់ក្នុងភូមិ​សំរោង ដោយមាន​ផ្លូវ​ជង្ហុក​ផង​នោះ ​អ្នកបើករថយន្ត​ដឹក​ចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តរៀបនឹងធ្លាក់ចូលស្រែ បណ្តាលឱ្យ​ចៅហ្វាយ​របស់ខ្លួន​ បាត់ស្មារតី​មួយ​ភ្លែត ។ ភ្លាមនោះអ្នកបើកប​រថយន្ត​ក៏​ឆ្លៀតឱកាស​ទាញយក​កាបូប​លុយ​របស់​ចៅហ្វាយ​ជា​ជន​ជាតិចិន និង​ដាល់​មួយ​ដៃ​ទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួច​ស្ពាយ​យក​កាបូប​លុយ​គេចខ្លួន​បាត់ស្រមោល ។​

​ជនរងគ្រោះ​ជាថៅកែបាន ភ្ញាក់ដឹងខ្លួន​ ​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ឃ្មួញ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់​កូនចៅ​របស់ខ្លួន​ យកលុយ​ប្រគល់ឱ្យ​រូបគាត់​វិញ ៕

អត្ថបទដែលជាប់ទាក់ទង